អ្នកនាំពាក្យ៖ សមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាស គឺខ្លាំងជាងពេលណាៗទាំងអស់

2024/07/08 10:03:05 pm        44

លោក អាប៊ូ អ៊ូបៃដា (Abu Ubaida) អ្នកនាំពាក្យកងពលតូច al-Qassam របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា សមត្ថភាពប្រយុទ្ធរបស់កងជីវពលប៉ាឡេស្ទីន គឺខ្លាំងជាងពេលណាៗទាំង   អស់។

លោក អ៊ូបៃដា បាននិយាយនៅក្នុងសារថា៖«រយៈពេល ៩ខែហើយ ការតស៊ូរបស់យើង មិនអស់កម្លាំង មិនធូរស្រាលដែរ ហើយក៏មិនធ្លាក់ចុះដែរ ដោយសារយើង នៅតែប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា ដោយគ្មានការគាំទ្រ ឬការផ្គត់ផ្គង់អាវុធ និងឧបករណ៍ពីខាងក្រៅឡើយ។

លោក បានបន្ថែមថា ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កំពុងតស៊ូឆ្លងកាត់សង្រ្គាមដោយគ្មានស្បៀងអាហារ ទឹក ឬថ្នាំពេទ្យ ខណៈដែលពួកគេប្រឈមមុខនឹង «សង្រ្គាមឧក្រិដ្ឋកម្ម និងអយុត្តិធម៌នៃការសម្លាប់រង្គាល»។

ខណៈពេលដែលអ៊ីស្រាអែល បានស្តីបន្ទោសសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្កាហ្សាលើការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះក្រុមសកម្មប្រយុទ្ធ បានចាប់មនុស្សប្រហែល ២៥១នាក់ ជាចំណាប់ថ្នូរ និងបានសម្លាប់មនុស្ស ១.១៨៩នាក់ផ្សេងទៀត លោក អាប៊ូបៃដា បាននិយាយថា នោះ មិនមែនជាការចាប់ផ្តើមនៃការតស៊ូរបស់កងជីវពលប្រឆាំងនឹងការកាន់កាប់របស់ អ៊ីស្រាអែលទេ។

លោក អ៊ូបៃដា បាននិយាយថា ការវាយប្រហារនៅខែតុលា បានកើតឡើងបន្ទាប់ពី «ការគាបសង្កត់ ភាពអយុត្តិធម៌ និងការធ្វើទារុណកម្មជាច្រើនទសវត្សរ៍របស់ក្រុមជ្វីហ្វ ទៅលើប្រជាជនប៉ាឡេស្ទីន និងទឹកដីរបស់ពួកគេ។ ការអត្ថាធិប្បាយរបស់លោក ធ្វើឡើង ស្របពេលក្រុមហាម៉ាស បានទទួលយកសំណើសុំ  បទឈប់បាញ់ ដែលអ៊ីស្រាអែល មិនទាន់បានយល់ព្រមនៅឡើយ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm