ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយ និងបំផ្លើសបំភ្លៃការពិត

2024/07/08 10:07:07 pm        179

ភ្នំពេញ៖ លោក ហេង សំណាង ដែលជាអតីតកូនសិស្ស និងលោក ធូវី សុវណ្ណដារ៉ា ត្រូវ​ក្មួយ​បង្កើត​​លោក​បណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការ​សង្គម​ស៊ីវិល​សាខា​ខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និងសារព័ត៌មានបរទេសជាខេមរៈភាសាមួយចំនួន បញ្ឈប់​យក​គ្រប់​រូបភា​ពរ​បស់​លោក​បណ្ឌិត កែម ឡី ដើម្បីកេងចំណេញ នយោបាយ និងប្រើប្រាស់រូបភាព​ដើម្បី​បំផ្លើស​បំភ្លៃ​ការ​ពិត។

ក្រុមយុវជនបានអំពាវនាវនេះស្របពេលដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈាន​ជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមាន​ក្រុម​ប្រឆាំង​ជ្រុលនិ​យមមួ​យ​ចំនួន​កំពុងយករូបភាពលោកបណ្ឌិត ដើម្បីកេញចំណេញនយោបាយរបស់ពួកគេ។

លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តង​ហើយ​ម្តង​ទៀត​ដល់​ក្រុម​ប្រឆាំង​ជ្រុលនិយម​សុំកុំយ​ក​រូបភាពលោកពូរបស់ខ្លួន គឺលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់​លោក​ដើម្បី​យក​ទៅ​ធ្វើ​ជា​ឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនា​ខុសច្បាប់​បាន​យករូបភា​ព​លោក​បណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រ​ហារ​មក​លើ​រាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែ​យករូបភាព​លោក​បណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក ធូវី សុវណ្ណដារ៉ា បានអះអាងថា៖«កន្លងមកលោកពូ កែម ឡី មិនដែលមាន​គំនិត​ទៅ​ប្រឆាំ​ង​ជាមួ​យរដ្ឋាភិបាលទេ ហើយក៏មិនដែលមានគំនិតផ្តួចផ្តើមក៏ដូចជាចង់ផ្តួលរំលំរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុម​គ្រួសារ​ដែល​តែង​តែ​ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ខ្ញុំបាទក្នុងការធ្វើបុណ្យរម្លឹកខួបលោកពូ កែម ឡី កន្លងមកជា​រឿយ​ៗ និងបានឧបត្ថម្ភថវិកាជាច្រើនដើម្បីកសាងចេតីយបង្ហើយជូនលោកបណ្ឌិត កែម ឡី»។

លោក ហេង សំណាង ជាកូនសិស្ស និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវ​ទៅដ​ល់​គណបក្ស​នយោបាយក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល វិទ្យុអាស៊ីសេរី និងខេមបូឌា​ដេលី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីកេងចំណេញ​នយោបាយ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី មកផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។

ឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយមលោក ហេង សំណាង បានអះអាងថា លោកគ្រូបណ្ឌិត កែម ឡី មិនដែលលម្អៀតទៅគណបក្សនយោបាយណាមួយទេ គឺគាត់នៅកណ្តាល គាត់វិភាគ​បើក​វាំង​នននៃសង្គម ហើយក៏មិនដែលមានគំនិតនៅក្នុងការផ្តួចផ្តើមផ្តួលរំលំរដ្ឋាភិបាលនោះទេ ដែលពួកក្រុមប្រឆាំងតែងតែលើកឡើងកន្លងមកនោះជាពាក្យចចាមអារាម។

លោកបញ្ជាក់ថា៖«ពិសេសការដាក់ការសន្និដ្ឋាន យើងខ្លាំងបំផុតក្រុមជនទី៣ជ្រុលនិយម ដែលធ្វើ​នយោបាយ (ស្វាស៊ីបាយ លាបមាត់ពពែ) ព្រោះជនទីបីជ្រុលនិយម គឺតែងតែឆ្លៀតឱកាស វាយ​ប្រហារដើម្បីគេហចំណេញនយោបាយរបស់ពួកគេ»។

សូមជម្រាប​ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅហាងស្តាម៉ាត​ក្នុង​ស្ថានីយ​ប្រេង ឥន្ធនៈកាល់តិច ជិតស្តុបបូកគោ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែក​ឃាតករ​ត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន។ ឃាតករត្រូវ​បាន​តុលាការផ្តន្តាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm