ចំហេះព្រៃ «Lake fire» នៅរដ្ឋ California ជំរុញឲ្យមានការជម្លៀស និងគំរាមដល់គេហដ្ឋាន Neverland Ranch របស់ Michael Jackson

2024/07/08 10:16:01 pm        60

អាជ្ញាធរបាននិយាយថា ចំហេះព្រៃដែលបានឆាបឆេះឡើងនៅលើភ្នំនៃតំបន់ Santa Barbara នៅភាគខាងត្បូងរដ្ឋ California បានឆេះផ្ទៃដីជាង ៦.៥០០ហិកតា ដែលជំរុញឲ្យមានការបញ្ជាជម្លៀស ខណៈអគ្គិភ័យនោះ គំរាមកំហែងដល់កសិដ្ឋានជាច្រើន ក្នុងនោះរួមទាំងអតីតផ្ទះលំហែនៅជនបទឈ្មោះ Neverland Ranch របស់សពតារាចម្រៀងដ៏មានល្បីល្បាញ គឺលោក Michael Jackson ផងដែរ។

យោងតាមក្រសួងព្រៃឈើ និងការពារអគ្គិភ័យរបស់រដ្ឋ California បានឲ្យដឹងថា ចំហេះដែលឲ្យឈ្មោះថា «Lake fire» បានឆាបឆេះភ្លាមៗ នៅមុនម៉ោង ៤រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃទី៥ ខែកក្កដា នៅជិតបឹង Zaca ស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុង Los Olivos។ មូលហេតុនៃអគ្គិភ័យដែលបានរលត់អស់ហើយគិតត្រឹមថ្ងៃទី៧ ខែកក្កដា ស្ថិតក្រោមការស៊ើបអង្កេត។

ការិយាល័យតម្រួតតំបន់ Santa Barbara បានចេញបញ្ជាជម្លៀស ចំពោះតំបន់មួយ នៅជិតព្រៃឈើជាតិ Los Padres ក្នុងនោះរួមបញ្ចូលទាំងអចលនទ្រព្យដែលធ្លាប់ត្រូវបានស្គាល់ថា ផ្ទះលំហែស្រុកស្រែ Neverland Ranch របស់តារាចម្រៀងប៉ុប Michael Jackson ដែលជាអចលនទ្រព្យមានទំហំ ១.០០០ហិកតា នៅទីក្រុង Los Olivos រដ្ឋ California។

អ្នកនាំពាក្យការិយាល័យការរិយាល័យអគ្គិភ័យរដ្ឋ California លោក Kenichi Haskett បាននិយាយថា អ្នកស្រុកប្រហែល ១០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយបទបញ្ជាជម្លៀស។ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាតរចនាសម្ព័ន្ធ របួស ឬអ្នកស្លាប់ ត្រូវបានរាយការណ៍នៅឡើយទេ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        11
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        9
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm