Abee Huber រំពឹង​សាង​កេរ្តិ៍ឈ្មោះ​ថ្មី​ជាមួយ​បឹងកេត​

2021/08/25 05:58:47 pm        168

​បាល់ទាត់៖ ខ្សែប្រយុទ្ធ Abee Ndjoo Huber បាន​សម្ដែង​ក្ដី​រីករាយ​ជាខ្លាំងក្រោយ​បាន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​ជើងឯក ៤​សម័យ​បឹងកេត ហើយ​រូបគេរំពឹង​នឹង​សាង​កេរ្តិ៍ឈ្មោះ​ថ្មី​ជាមួយ​ក្រុម​នាគ​ខៀវ បន្ទាប់ពី​បង្ហាញ​ភាពលេច​ធ្លោរ​ខ្លាំង​ជាមួយ​ក្រុម​ចាស់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត កាលពី​ជុំ​ទី​១ កន្លងទៅ។​

​កីឡាករ​សញ្ជាតិ​កា​មេ​រ៉ូ​ន​រូបនេះបានចាត់ទុក​បឹងកេតគឺជា​ក្រុម​ខ្លាំង និង​សម្បូរ​ធនធាន​កីឡាករ​ល្អៗ​ជាច្រើន ដូច្នេះ​រូបគេ​បាន​ប្ដេជ្ញា​នឹង​បង្ហាញ​គ្រប់យ៉ាង​ដែល​ខ្លួន​មាន ដើម្បី​ជួយ​ក្រុម​ស្វែងរក​ជោគជ័យ ពិសេស Abee Huber ផ្ទាល់ក៏​ចង់​សាង​កេរ្ដិ៍ឈ្មោះ​ខ្លួនឯង​ជាមួយ​ក្លិបដែលជា​ទ្រនំ​ថ្មី​នេះ​ផងដែរ។​ Abee Huber បាន​ផ្ទេរ​ចូល​បឹងកេតកាលពី​ថ្មីៗ ក្រោយ​ចំណាយពេល ១​រដូវ​កាល​កន្លះជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប។ មុន​ផ្ទេរ​មកកាន់​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ខ្សែប្រយុទ្ធ​វ័យ ២៩​ឆ្នាំ​រូបនេះបាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាមួយ​ក្រុម​ចាស់ ដែល​បេក្ខភាព Top-Scorers ក្រោយ​រកបាន ១០​គ្រាប់​ម្នាក់ឯងគិត​ត្រឹម​សប្ដាហ៍​ទី​១១ និង​ឈរ​លេខ​រៀង​ទី​២ ក្នុង​បញ្ជី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ បន្ទាប់ពី​កីឡាករ Priva របស់​ព្រះខ័ន​រាជ​ស្វាយរៀងដែល​រកបាន ១១​គ្រាប់។​

​យ៉ាងណាមិញ​ក្រោយ​ចូលរួម​ជាមួយ​បឹងកេត Abee Huber មិនអាច​បង្ហាញខ្លួន​ស​ម្រា​ប់​ការប្រកួត​សេសសល់​ក្នុង​ជុំ​ទី​១ បាន​ទៀត​នោះទេ ទាំង​ក្លិប​ចាស់ និង​ក្លិប​ថ្មី ដោយ​រូបគេ​ត្រូវ​រង់ចាំ​ដល់​ជុំ​ទី​២ ទើប​អាច​លេង​ឲ្យ​ក្រុម​ក​ការពារ​តំណែង​ជើងឯក​បឹងកេត​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm