
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវមួយកាលពីថ្ងៃអាទិត្យ ដើម្បីឲ្យការដោះលែងបុគ្គលិក បុគ្គលិកជំនួយ និងសមាជិកអង្គការសង្គមស៊ីវិល ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដែលក្រុមហ៊ួទីចាប់ខឃុំខ្លួនតាមអំពើចិត្ត នៅក្នុងទីក្រុង Sanaa។
ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីកិច្ចចរចាដោះដូរអ្នកទោសចុងក្រោយបង្អស់រវាងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ួទីដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ នៅទីក្រុង Muscat ប្រទេសអូម៉ង់ ដោយពុំបានឈានដល់កិច្ច ព្រមព្រៀងណាមួយឡើយ។
ទោះជាយ៉ាងណាក៏ដោយ ភាគីនៃក្តីកង្វល់ បានយល់ព្រមរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំឈ្មោះអ្នកជាប់ឃុំ ដែលត្រូវដោះលែង និងរបៀបរៀបចំការដោះលែងពួកគេ ដែលលោកថា ជា «ការទម្លាយភាពទាល់ច្រកដ៏សំខាន់»។

លោកបាននិយាយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានក៏ដោយ ក៏ចាំបាច់ត្រូវធ្វើកិច្ចការច្រើនទៀត និងលឿនជាងមុនសម្រាប់ប្រជាជនយេម៉ែនរាប់ពាន់នាក់ ក្នុងការជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ដោយលោកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តធ្វើការជាមួយការិយាល័យរបស់លោក ដើម្បីបញ្ចប់ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀងនេះ និងយល់ព្រមនៅលើប្រតិបត្តិការដោះលែងអ្នកជាប់ឃុំបន្ថែមទៀត។