
ក្រុមហាម៉ាស បានបញ្ជាក់ពីមរណភាពរបស់អនុរដ្ឋមន្ត្រីក្រសួងការងាររបស់តំបន់ហ្កាហ្សា លោក Ihab al-GHussein នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រុមនេះ បានសរសេរនៅលើបណ្តាញTelegram របស់ខ្លួនថា៖«ក្រុមហាម៉ាស មានការសោកស្ដាយក្នុងការបញ្ជាក់របាយការណ៍អំពីការស្លាប់របស់អនុរដ្ឋមន្ត្រីការងារ នៅក្នុងរដ្ឋាភិបាលអាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

យោងតាមក្រុមហាម៉ាស លោក al-Ghussein ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើទីក្រុងហ្កាហ្សា។ ប្រពន្ធ និងកូនស្រីជាច្រើននាក់ ត្រូវបានគេសម្លាប់នៅក្នុងតំបន់ប៉ាឡេស្ទីន មុននេះបន្តិច។
លោក Al-Ghussein បានធ្វើជាអនុរដ្ឋមន្ត្រីការងាររបស់តំបន់ហ្កាហ្សា តាំងពីឆ្នាំ ២០២០។ មុននោះ លោកបានគ្រប់គ្រងគេហទំព័រព័ត៌មាន Ar-Rai Palestinian ។ មរណភាពរបស់គាត់ ត្រូវបានរាយការណ៍មុននេះ ដោយគេហទំព័រសារព័ត៌មាន Quds ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។