ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី រួមទាំងអតីតកូនសិស្ស និងក្រុមយុវជនសង្គមស៊ីវិលថ្លែងអំណរគុណ ចំពោះសម្តេចតេជោដែលបានជួយកសាងចេតីយ និងតែងតែឧបត្ថម្ភពិធីបុណ្យជារៀងរាល់ឆ្នាំ

2024/07/09 01:59:02 am        150

តាកែវ ៖ លោក កែម រិទ្ធសីត ដែលត្រូវជាប្អូនបង្កើតលោកបណ្ឌិត កែម ឡី និងអ្នកម្តាយលោក យាយ ភោគ សេ រួមទាំងក្រុមគ្រួសារលោកបណ្ឌិត បានថ្លែងម្តងហើយម្តងទៀតអំពីគុណតម្លៃមហាធំធេង ការសណ្តោសប្រណី ពីតម្លៃអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភនៅក្នុងបុណ្យសព ឬក៏បុណ្យខួបប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ហើយនិងបុណ្យចេតិយលោកបណ្ឌិត កែម ឡី ដែលសម្តេចបានជួយចំនួន ៩ម៉ឺនដុល្លារហើយ។ ចំណែកពិធីបុណ្យខួប ៨ឆ្នាំ របស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ក៏សម្តេចតេជោ ហ៊ុន សែន បានជួយផងដែរ។

ក្នុងឱកាសនេះលោក កែម រិទ្ធិសិទ្ធ ក៏បានអំពាវនាវដល់គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរី ក៏ដូចជាសារព័ត៌មាន ឌឹ ខេមបូឌា ដេលី សូមកុំយករូបភាពលោកបណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយដើម្បីវាយប្រហារទៅរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ។

ដោយឡែកអតីតកូនសិស្ស លោក ហេង សំណាង និងប្រធានក្រុមយុវជននៃសមាគមយុវជនខ្មែរមហានគរ ក៏បានត្រៀមសមាជិក សមាជិក ចូលរួមរៀបចំដូចរាល់ឆ្នាំ យុវជន រួមទាំង កូនសិស្ស ក៏បានត្រៀមការចូលរួមក្នុងពិធីគម្រប់ខួបឧទ្ទកុសល់លោកបណ្ឌិត នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ នេះ។ 

ដោយឡែក លោកធូវី សុវណ្ណដារ៉ា ជាក្មួយបង្កើត និងជាប្រធានសមាគមប្រចាំខេត្តតាកែវ រួមសមាជិក សមាជី និងសំណូរពរដល់ ក្រុមជ្រុលនិយមប្រឆាំង អង្គការសមាគមជ្រុល និយម នានា ដែលតែងតែយក ខ្សែវីឌីអូ និងរូបភាព លោកពូរបស់ខ្លួន គួរបញ្ឍប់ទៅ បានអំពាវនាវដលើក្រុមប្រឆាំងជ្រុលនិយម និងសារព័ត៌មានបរទេសមួយចំនួន សុំកុំឲ្យយកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ក៏ជារបស់ក្រុមគ្រួសារលោក ដើម្បីគេងចំណេញផ្នែកនយោបាយដោយសារតែគាត់បានស្លាប់ទៅ ហើយ។ 

លោកធូវី សុវណ្ណដារ៉ា បានបន្តថា : អ្វីដែលយើងអាចជួយគាត់បានស្រលាញ់គាត់មែន គឺដើរតាមគោលនយោបាយរបស់រដ្ឋា ភិបាល។ ប៉ុន្តែរកន្លងមកលោកពូរបស់ខ្ញុំពុំដែលចង់ប្រឆាំងជាមួយរាជរដ្ឋាភិបាលឬក៏ផ្ដួលរំលំដូចពាក្យចចាមអារាមផ្សេងៗដែលគេនិយាយនោះទេ និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែជួយដល់ក្រុមគ្រួសាររបស់ខ្ញុំបាទ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm