មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាហ្វឹកហ្វឺនជំនាញស្រាវជ្រាវនិងបច្ចេកទេសបោសសម្អាតមីនដល់កងកម្លាំងទាហានកូឡុំប៊ីចំនួន១០នាក់បន្ថែមទៀត

2024/07/09 02:25:12 am        87

ភ្នំពេញ ៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​ដែលជា​ស្ថាប័ន​ជំនាញ​លើ​វិស័យ​មីន​បាន​បើក​វគ្គ​បណ្តុះ បណ្តាល​ថ្មីដល់​កងកម្លាំងទាហានកូឡុំប៊ី ជាសិក្ខាកាម​សកម្មភាព​កម្ចាត់មីន​នៃ​ប្រទេស​កូឡុំប៊ីចំនួន១០ រូបបន្ថែមទៀត ដើម្បី​បង្កើន​ចំណេះ​ជំនាញ និង​ការគ្រប់គ្រង​ប្រតិបត្តិការ​លើ​វិស័យ​ដោះមីន​ ។ ខណះប្រទេសកូឡុំប៊ីនេះ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនខ្លាំងបំផុតរបស់ពិភពលោក ដោយសារតែជម្លោះផ្ទៃក្នុងដែលមានអាយុ កាលរាប់ទសវត្សរ៍នោះ ។

ការបើកវគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីន ដល់​កងកម្លាំងទាហានកូឡុំប៊ីទាំង១០ នាក់បន្ថែមទៀតនេះ ប្រព្រឹត្តឡើងនៅវេលាថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកស្រី KATO Aiko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកានិង លោក Andrés Goyeneche ទីប្រឹក្សា AICMA Group ផងដែរ ។

យោងតាមរបាយការណ៍របស់ លោក ធុន សុឃា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹនហ្វឺននៅថ្ងៃនេះជាវគ្គទី១ នៃតំណាក់កាលទី៣ ដែលមានរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលគាំទ្រថវិកាទាំងស្រុងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)  ។ 

សម្រាប់វគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេកទេសបោសសម្អាតមីននេះ មានរយៈពេល ៣ សប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នំា ២០២៤ដែលមានសិក្ខាកាមកូឡុំបីចូលរួមសរុបចំនួន ១០ រូប ផ្តោតសំខាន់លើជំនាញ ១) ការស្រាវជ្រាវទិន្នន័យចម្ការមីន(Baseline Survey) ២) ការស្រាវជ្រាវមិនបច្ចេក ទេស(Non-Technical Survey) និង៣) ការស្រាវជ្រាវបច្ចេកទេស (Technical Survey) ដោយការហ្វឹកហ្វឺននេះ ក្នុង១សប្ដាហ៍សម្រាប់ទ្រឹស្ដីក្នុងថ្នាក់៣ ថ្ងៃ សម្រាប់សិក្សានៅទីវាល ២ ថ្ងៃ សម្រាប់សរុបលទ្ធផលក្រោយការហ្វឹកហ្វឺន និង ៣ ថ្ងៃ សម្រាប់សិក្ខាសាលា។

គួររំលឹកផងដែរថា ប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេដែលទទួលការហ្វឹនហ្វឺនសហប្រតិបត្តិការត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅក្នុងឆ្នាំ២០១០ដល់ឆ្នាំ ២០១១ សម្រាប់តំណាក់កាលទីមួយ និងចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ សម្រាប់តំណាក់កាលទីពីរ ដោយមានការបណ្តុះ បណ្តាលនៅប្រទេសកូឡុំប៊ីផងដែរ ដែលមានសិក្ខាកាមទាំងអស់សរុបជិត២០០នាក់។ ដោយឡែកសម្រាប់តំណាក់កាលទីបី មានចំនួន៥ វគ្គ ហើយវគ្គបន្ទាប់អង្គភាពស៊ីម៉ាក់នឹងបញ្ជូនមន្រ្តីជំនាញទៅបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកូឡុំប៊ីវិញ ។កន្លងមកកម្ពុជាក៏​ធ្លាប់​បានបញ្ជូនគ្រូជំនាញបោសសំអាតមីនចេញទៅ​បង្រៀន​នៅ​ប្រទេស​កូឡុំប៊ី​ដែរ កាលពីខែធ្នូ ឆ្នាំ​ ២០២១កន្លងទៅ ដែលកាល នោះ​ទៅ​មាន​គ្នា​ ៣​ នាក់​ទៅ​បង្រៀន​មេទាហាន​គេ​តែម្តង ដោយបង្រៀន​ពី​ការគ្រប់គ្រង​កិច្ចប្រតិបត្តិការ និង​ការគ្រប់ គ្រង​ព័ត៌មានវិទ្យា និង​គ្រប់គ្រង​ការហ្វឹកហ្វឺន​»​ ​៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm