ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីអំពីវិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២

2024/07/09 03:05:21 am        156

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំងកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពក្រោមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់វេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២ នេះមានការចូលរួមពី ឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូអមក្រសួងកិច្ចការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណៈរដ្ឋបារាំង និងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងផ្នែកពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងផងដែរ, នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

នាវេលារសៀលនៃថ្ងៃដដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញជាវាគ្មិន និងធ្វើបាឋកថាស្តីអំពីវិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឺះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការចូលរួមប្រកបដោយប្រសិទ្ធភាពពីវិស័យឯកជន នឹងជួយពង្រឹងវិស័យសុខាភិបាល ទាំងមូលចាប់ពីសេវាវេជ្ជសាស្រ្តរហូតដល់ផ្នែកដែលមិនមែនជាវេជ្ជសាស្ត្រ រួមទាំងការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ការផលិតផលសុខាភិបាល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាប្រើប្រាស់ រួមទាំងសុខភាពឌីជីថល ភស្តុភារកម្ម ការផ្លាស់ប្តូរជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញដែលមានរបស់យើងទាំងអស់គ្នា យើងអាចដោះស្រាយបញ្ហាប្រឈមសុខភាពទូទៅ បង្កើតការព្យាបាលថ្មី និងកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនរបស់យើង។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរស្វាគមន៍ និងសម្របសម្រួលរាល់សំណើវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នារសៀលថ្ងៃដដែលនេះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន និងសមាគមអ្នកវិនិយោគផ្នែកសុខាភិបាល បារាំង ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងពិភាក្សាស្វែងយល់ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm