កូរ៉េខាងត្បូងទម្លាក់ចោលគម្រោងព្យួរអាជ្ញាប័ណ្ណក្រុមគ្រូពេទ្យដែលធ្វើកូដកម្ម

2024/07/09 03:09:22 am        130


ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងទម្លាក់ផែនការ ដើម្បីព្យួរអាជ្ញាប័ណ្ណរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យហាត់ការដែលធ្វើកូដកម្ម ដោយនេះជាឥរិយាបថផ្តល់សម្បទានមួយ ដើម្បីបញ្ចប់ការតវ៉ារយៈពេលជាច្រើនខែ ដែលជំរុញដោយការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចំនួននិស្សិតចូលរៀននៅសាលាពេទ្យ។

ក្រុមគ្រូពេទរាប់ពាន់នាក់ ដែលក្នុងនោះរាប់បញ្ចូលទាំងអ្នកហាត់ការផ្នែកវេជ្ជសាស្រ្ត និងបញ្ចប់ការសិក្សាផ្នែកពេទ្យ បានដើរចេញពីការងារក្នុងខែកុម្ភៈ ដោយការធ្វើបែបនោះបង្ខំឲ្យមន្ទីរពេទ្យធំៗកាត់បន្ថយការផ្តល់សេវាមិនសង្គ្រោះបន្ទាន់ និងមិនទួលយកអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់។

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Cho Kyoo-hong បាននិយាយថា រដ្ឋាភិបាល បានសម្រេចមិនព្យួរអាជ្ញាប័ណ្ណរបស់វេជ្ជបណ្ឌិតដែលធ្វើកូដកម្មនោះឡើយ មិនថា ពួកគេចូលធ្វើការវិញ ឬអត់។ លោកវេជ្ជបណ្ឌិត Cho បាននិយាយថា ការសម្រេចទម្លាក់ចោលការគំរាមកំហែងនៃវិធានការដាក់ទណ្ឌកម្មរបស់ខ្លួននេះ គឺចាំបាច់ ពីព្រោះបញ្ចប់ការខ្វះខាត ក្នុងសេវាវេជ្ជសាស្រ្តបច្ចុប្បន្ន គឺមាន «ភាពបន្ទាន់ជាង»។

គួរបញ្ជាក់ថា ២ភាគ៣នៃគ្រូពេទ្យបញ្ចប់ការសិក្សា និងគ្រូពេទ្យហាត់ការរបស់កូរ៉េខាងត្បូង បានដើរចេញពីការងារ ដើម្បីតវ៉ានឹងផែនការបង្កើនចំនួនសិស្សឲ្យចូលរៀននៅសាលាពេទ្យជារៀងរាល់ឆ្នាំចំនួន ២.០០០នាក់ ក្នុងគោលបំណង ដើម្បីដោះស្រាយអ្វីដែលរដ្ឋាភិបាលនិយាយថា កង្វះខាតក្រុមគ្រូពេទ្យ។

វេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងតវ៉ាទាំងអស់ និយាយថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm