កម្ពុជា-ឡាវនឹងបង្កើតសមាគមមិត្តភាពជាមួយគ្នានៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ

2024/07/09 03:46:59 am        240

ភ្នំពេញ ៖ សមាគមមិត្តភាពកម្ពុជា និងឡាវ និងសមាគមមិត្តភាពឡាវ និងកម្ពុជានឹងបង្កើតសមាគមមិត្តភាពជាមួយគ្នានៅតាមបណ្តាខេត្តនានាជាពិសេស ខេត្តដែលជាប់តាមបណ្តាព្រំដែននៃប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនភាពស្និតស្នាលរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

 គម្រោងនៃការបង្កើតសមាគមមិត្តភាព រវាងប្រទេសទាំងពីរឲ្យដល់ថ្នាក់ខេត្តនេះ គឺបានធ្វើឡើងក្រោយមានសំណើររបស់ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយកម្ពុជា ដែលដឹកនាំដោយឯកឧត្តម នាង ផាត សមាជិកព្រឹទ្ធ សភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។

 ឯកឧត្តម លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា និងឡាវ បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ក្រោយ កិច្ចប្រជុំថា គោលបំណងនៃការបង្កើតសមាគមមិត្តភាពរវាងកម្ពុជា និងឡាវនេះគឺដើម្បីលើកកម្ពស់ទំនាក់ទំ នងរបស់ប្រជាជនប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសគឺការពឹកពាក់ទំនាក់អាស្រ័យនៃការ រកស៊ីជាមួយគ្នា និងក៏ដើម្បីជំរុញឲ្យប្រជាជនប្រទេសទាំងពីរធ្វើដំណើរកំសាន្តនៅខេត្ត ឬតំបន់ដែលមានសក្តានុ ពលទេសចរណ៍របស់ប្រទេសទាំងពីរឲ្យកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

​សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាគមមិត្តភាពកម្ពុជា និងឡាវ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៤នេះ គឺដើម្បីរក្សានូវទំនាក់ទំនងដែលមានស្រាប់ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បី ធ្វើយ៉ាងណាផ្តល់គុណប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដូចអ្វី ដែល ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរចង់បាន និងបានសន្យានាពេលកន្លងមកយ៉ាងដូច្នេះដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm