លោក Xi អំពាវនាវឱ្យមហាអំណាចពិភពលោកជួយឱ្យរុស្ស៊ី និងអ៊ុយក្រែន បន្តកិច្ចសន្ទនាដោយផ្ទាល់

2024/07/09 04:09:10 pm        112

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) កាលពីថ្ងៃចន្ទ (០៨ កក្កដា) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលហៅថា «បេសកកម្មសន្តិភាព» ដោយមេដឹកនាំអឺរ៉ុបរូបនេះថា បណ្ដាមហាអំណាចពិភពលោកគួរតែជួយឱ្យរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញ។

ដំណើរទៅកាន់ប្រទេសចិន របស់លោក Orban ធ្វើឡើងមួយថ្ងៃមុនពេលសម្ព័ន្ធយោធា ណាតូ (NATO) រៀបចំកិច្ចប្រជុំកំពូលមួយដើម្បីប្រារព្ធខួបលើកទី៧៥ របស់ខ្លួន ដែលសង្រ្គាមអ៊ុយក្រែន នឹងក្លាយជាប្រធានបទសំខាន់ក្នុងការពិភាក្សា ហើយបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីសប្តាហ៍មុន។

លោក Orban បាននិយាយមុននេះថា ដំណើរដែលមិនមានការប្រកាសជាមុនទៅទីក្រុងប៉េកាំងមួយនេះគឺជា «បេសកកម្មសន្តិភាព 3.0»។ ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Xi ដោយនិយាយថា «សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌ និងផ្តល់ជំនួយសម្រាប់ភាគីទាំងពីរដើម្បីបន្តការសន្ទនា និងការចរចាដោយផ្ទាល់ឡើងវិញ»។

បន្ទាប់ពីកិច្ចពិភាក្សា លោក Orban បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រទេសចិនគឺជា «មហាអំណាចសំខាន់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព» នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក Orban បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃសុក្រសប្ដាហ៍មុន អំពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានរិះគន់ដោយទីក្រុងគីវ និងសហភាពអឺរ៉ុប។ លោក Putin បានប្រាប់លោក Orban ថាអ៊ុយក្រែនត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ដែលទីក្រុងមូស្គូបានដាក់បញ្ចូល ប្រសិនបើខ្លួនចង់បានសន្តិភាព៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm