អាមេរិក បញ្ជាឱ្យត្រួតពិនិត្យយន្តហោះ Boeing 737 ជាង ២.០០០គ្រឿង ជុំវិញបញ្ហាម៉ាស់អុកស៊ីហ្សែន

2024/07/09 06:44:44 pm        96

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថាខ្លួនកំពុងទាមទារឱ្យមានការត្រួតពិនិត្យលើយន្តហោះ ប៊ូអ៊ីង ៧៣៧ (Boeing 737) ចំនួន ២.៦០០ គ្រឿង ដោយសារតែរបាំង (ម៉ាស់) អុកស៊ីហ្សែនសម្រាប់អ្នកដំណើរ អាចនឹងមិនដំណើរការក្នុងអំឡុងពេលមានអាសន្នដោយសារតែខ្សែរឹតម៉ាស់។

រដ្ឋបាល FAA បាននិយាយថា ខ្លួនកំពុងទាមទារឱ្យមានការត្រួតពិនិត្យយន្តហោះប្រភេទ 737 MAX និងប្រភេទ ជំនាន់ថ្មី (Next Generation) បន្ទាប់ពីរបាយការណ៍ជាច្រើននៃអង្គភាពផ្តល់សេវាដឹកអ្នកដំណើរថាទីតាំងរបាំងអុកស៊ីហ្សែនត្រូវបានផ្លាស់ប្តូរទ្រង់ទ្រាយ ដោយនោះជាបញ្ហាដែលអាចបណ្តាលឱ្យអសមត្ថភាពក្នុងការផ្តល់អុកស៊ីហ្សែនបន្ថែមដល់អ្នកដំណើរក្នុងអំឡុងពេលសម្ពាធខ្លាំងលើអាកាស។

ក្រុមហ៊ុន Boeing ដែលកាលពីថ្ងៃទី១៧ ខែមិថុនា បានចេញព្រឹត្តិបត្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលអំពាវនាវឱ្យមានការត្រួតពិនិត្យ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើបច្ចុប្បន្នភាពផ្នែករងនៃខ្សែរឹតនៅលើម៉ាស់អុកស៊ីហ្សែន បន្ទាប់ពីជ័រកាវថ្មីដែលបានណែនាំឱ្យប្រើនៅលើខ្សែនៅក្នុងខែសីហា ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាធ្វើឱ្យម៉ាសផ្លាស់ប្តូរទ្រង់ទ្រាយ (ខ្សែរំកិលធ្លាក់ចេញពីម៉ាស់) រហូតដល់បីភាគបួនអ៊ីញ។

រដ្ឋបាល FAA បាននិយាយថា ការណែនាំអំពីភាពស័ក្តិសមធ្វើដំណើរតាមអាកាសរបស់ខ្លួនសម្រាប់យន្តហោះមានប្រសិទ្ធភាពភ្លាមៗ ហើយទាមទារឱ្យមានការត្រួតពិនិត្យ និងវិធានការកែតម្រូវ ប្រសិនបើចាំបាច់ក្នុងរយៈពេល ១២០ ទៅ ១៥០ ថ្ងៃដោយផ្អែកលើគំរូយន្តហោះ 737 នីមួយៗ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm