តំបន់សេដ្ឋកិច្ចពិសេសទំហំ ១៤០ហិកតា ប្រើទុនវិនិយោគ៧០លានដុល្លារនឹងត្រូវបង្កើតឡើង​ក្នុងខេត្តពោធិ៍សាត់

2024/07/09 08:59:14 pm        176

ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាន​នឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដី​ទំហំ​១៤០​ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្បាល​ដី​លេខ​៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។

ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែ​កក្កដា បានដឹកនាំគណៈកម្មការ​អន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់ បាន​​ធ្វើ​ការចុះពិនិត្យទីតាំងនៃគម្រោងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ហើយ​ការ​ស្នើ​សុំ​បង្កើត​គម្រោង​វិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាព​ជោគជ័យ​ក្នុង​ការ​រីក​ចម្រើន​របស់​សង្គម​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជក់ឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់​គ្រាំទ្រ​ចំពោះ គម្រោងសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុក្រគរ និងចូលរួមសហការ សម្រប​សម្រួល លើការងារពាក់ព័ន្ធ ដើម្បពន្លឿនគម្រោងមួយនេះ ។ ឯកឧត្តម លឹម សុខតូ បាន​ឱ្យ​ដឹង​បន្ថែម​ដែរ នៅទីតាំងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរនេះ បច្ចុប្បន្ន​មាន​រោង​ចក្រ​​ធម​ៗ​ដែលកំពុងដំណើររួមមាន រោងចក្រដំឡើងរថយន្តFord , រោងចក្រផ្គុំ និង​ដំឡើង​បរិក្ខា​អគ្គិសនី, រោងចក្រដំឡើងត្រង់ហ្វូរ , និងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប ហើយក៏​មាន​រោង​ចក្រ​របស់​ក្រុមហ៊ុន មីនីបៀរ របស់ប្រទេសជប៉ុន គ្រោងបង្កើតថ្មី​លើ​ផ្ទៃ​ដី​៥០​ហិកតា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ និងរោងចក្រមួយ​ចំនួន​ទៀត​ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​បង្កើត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុកក្រគរនេះ ។ ហើយការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងតំប​ន់​សេដ្ឋកិច្ច​ពិសេស​ក្នុងខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានថាមពលស្អាត គឺទំនប់​វារី​អគ្គិសនី និងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា ព្រមទាំង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ធ័នកាន់តែល្អប្រសើរ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm