នាយកដ្ឋានសិល្បៈទស្សនីយភាព ខិតខំដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់​សិល្បៈមួយចំនួន​មិនសូវមានសកម្មភាព

2024/07/09 09:11:26 pm        522

ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួន​មិន​សូវ​មាន​សកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។

នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤នេះ។

លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋាន បាន​បែង​ចែក​ការងារ​ជា​៣ផ្នែក ទី១. ការដំឡើងស្នាដៃថ្មី, ទី២. ការផ្សព្វផ្សាយ និងទី៣. ការបណ្តុះបណ្តាល។ ចំពោះ​ការ​ដំឡើងស្នាដៃថ្មី ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នាយកដ្ឋាន បានដំឡើង​ស្នាដៃ​ថ្មី​ជា​ច្រើន ដូចជា៖ របាំបែបទំនើបកម្ម របាំចម្រុះ របាំសហសម័យចំនួន២ ទម្រង់អាយ៉ៃរឿង និង​ថត​ឯកសារ​ភ្លេងពិណពាទ្យចំនួន៣៣បទ និងចំណុចដែលសំខាន់មួយទៀតនោះ គឺបង្កើត​ទម្រង់​ល្ខោន​បាមោជ្ជទ័យ។ ជាមួយគ្នានោះ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយជាច្រើន ទាំង​លក្ខណៈ​ជាតិ និងលក្ខណៈអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយលក្ខណៈជាតិ បានធ្វើការ​សម្តែង​ល្ខោន​និយាយ​រឿង​ផ្កា​ស្រពោន សម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា សម្តែងក្នុងកម្មវិធីសំពតបទខ្មែរ សម្តែង​ក្នុងកម្មវិធីបុណ្យទន្លេលើកទី៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ជាទីបំផុត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះកិច្ចការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ បានធ្វើការសម្តែងនៅប្រទេសជប៉ុន ចិន ឥណ្ឌា ថៃ និងបណ្តាប្រទេសផ្សេងទៀត។ ជាពិសេស​យើង​បាន​បណ្តុះ​បណ្តាល​លើ​ជំនាញ​ប៉ាក់​ឌិន និងជំនាញថត សម្រាប់ផលិតឯកសាររបស់នាយកដ្ឋាន ព្រមទាំង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​ភាសាបរទេសផងដែរ។

ជាចុងក្រោយលោក ឈាង ឆដាភ័ក្រ បានសំណូមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែល​ជា​ទំពាំង​ស្នងឫស្សី ចូលរួមគាំទ្រ តាមរយៈព្រឹតិ្តការណ៍វប្បធម៌ផ្សេងៗ ព្រោះថាការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាយុវជន គឺជាសកម្មភាពមួយដ៏សំខាន់ និងធ្វើឲ្យមានការរីកចម្រើន និង​បាន​រួម​ចំណែកក្នុងការថែរក្សា ការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សា ការពារ បេតិកភណ្ឌវប្បធម៌ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរគ្រប់ៗរូប»៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm