​Real Madrid ដាក់​សំណើ ១៣៧​លាន​ផោន​ទិញ Kylian Mbappe ពី PSG

2021/08/25 07:24:21 pm        75

​បាល់ទាត់៖ ​ទីបំផុត​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​ ចាប់ផ្ដើម​ដំណើរ​ចរចា​នាំ​យក​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ពី Paris Saint Germain ហើយ​។ ​សារព័ត៌មាន​ជាច្រើន​ជុំវិញ​តំបន់​អឺរ៉ុប​បាន​ចុះផ្សាយ ក៏ដូចជា​អ្នកសារព័ត៌មាន​ល្បីឈ្មោះ Fabrizio Romano ក៏បាន​បញ្ជាក់​ដូចគ្នា​ថា Real Madrid បាន​ដាក់​សំណើ ១៣៧​លាន​ផោន រឺ ១៦០​លាន​អឺរ៉ូ​ទៅកាន់ Paris Saint Germain ដើម្បី​យក​កីឡាករ​វ័យ ២២​ឆ្នាំ Kylian Mbappe មកកាន់ Santiago Bernabeu​។​

​​Mbappe ធ្លាប់​បាន​បង្ហើប​ពី​ក្តី​ស្រមៃ​ចង់​ផ្លាស់​ទៅកាន់ Real Madrid ហើយក៏​ធ្លាប់​និយាយ​ថា​ លី​គ​បាល់ទាត់​បារាំង​មិន​មាន​ការប្រកួតប្រជែង​ខ្ពស់​ឡើយ​។​ ​បន្ទាប់ពី​ការ​មក​ដល់​របស់​កីឡាករ​ល្បីឈ្មោះ​ជាច្រើន​នៅ Paris Saint Germain និង​ជាពិសេស Lionel Messi នោះ​ឱកាស​ចាកចេញ​របស់ Mbappe កាន់តែ​ខ្ពស់​។ ​Kylian Mbappe ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​របស់ PSG មិន​ក្រោម ៣លើក​ឡើយ​។​ ​​យ៉ាងណាក្តី គេ​មិនទាន់​ដឹង​ពី​ការឆ្លើយតប​របស់ PSG យ៉ាងណា​នៅឡើយ​ចំពោះ​សំណើ ១៦០​លាន​អឺរ៉ូ​នេះ​។​ តាំងពី​ផ្លាស់​ពី Monaco នៅ​ឆ្នាំ​២០១៧ ក្នុង​លក្ខខណ្ឌ​ខ្ចី និង​ទិញ​ផ្តាច់​នៅ​ឆ្នាំ​២០១៨ នោះ Mbappe បង្ហាញខ្លួន​សរុប​ឱ្យ PSG ទាំង​ខ្ចី​ និង​ទិញ​ផ្តាច់​សរុប ១១០​ប្រកួត​រកបាន ៩២​គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm