ថ្នាក់ដឹកនាំកីឡាជឺជីតស៊ូ មានមោទនភាពចំពោះការឈ្នះមេដាយដ៏ច្រើន ក្នុងជើងឯកអាស៊ាន នៅបាលី

2024/07/09 09:45:51 pm        402

ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះ​ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយដ៏ច្រើន ក្នុងការ​ប្រកួត​ជើងឯក​ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ​ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រចាំតំបន់នេះ ដែលរួមមានមេដាយមាស ៩ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៨គ្រឿង ក្នុងចំណោមកីឡាករ-កីឡាការិនី ១២រូប ដែលកម្ពុជាបានបញ្ជូលរួមការប្រកួត។ ព្រឹត្តិការណ៍នេះ មានប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ២៥៨នាក់ មកពី ៦ប្រទេស រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន សិង្ហបុរី និងកម្ពុជា។



ជាមួយការដណ្ដើមសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិនេះ ឯកឧត្តម ថោង បញ្ញាធន បានបង្ហាញ​មោទនភាព​ជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជា រហូតអាចសម្រេច​បាន​នូវ​មេដាយដ៏ច្រើនជូនប្រទេសជាតិ ពីការប្រកួតដែលមាន​អត្តពលិក​កម្រិត​ខ្ពស់ចូ​ល​រួម​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ ។

យ៉ាងណាមិញ ក្នុងនាមសហព័ន្ធ ឯកឧត្តមក៏បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និង​សមាគម​កីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូន​អត្តពលិក​របស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុម​កីឡា​ជឺជីត​ស៊ូ បានចូលរួមប្រកួតដោយរលូន និងទទួលបានជោគជ័យ ដោយដណ្ដើម​បាន​មេដាយ​សរុប​រហូត​ដល់ ២១គ្រឿង៕ អត្ថបទ លី ឈុនឡា


 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        139
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm