រាជរដ្ឋាភិបាលចាត់ទុកការចាក់វ៉ាក់សាំងដូសទី៣ ជាគន្លឹះដ៏សំខាន់ការពារជីវិតពលរដ្ឋ និង​អាច​ទប់ទល់​កូវីដ១៩បំប្លែងថ្មី Deltaបាន

2021/08/25 07:24:27 pm        571

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងដូសទី៣ គឺជាគន្លឹះដ៏សំខាន់ សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មី Deltaបានផងដែរ ខណៈការចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។

នេះបើតាមសេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូចជំរុញ ដែលបានចេញ​នៅ​ព្រឹកថ្ងៃទី២៥ ខែសីហានេះ។

សេចក្តីប្រកាស បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុក​គោល​នយោបាយ​ចាក់វ៉ាក់សាំង​កូវីដ១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ ​និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បី​ការពារ​អាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវ​ភាពសុំា​ក្នុងសហគមន៍​ទប់ទល់​នឹង​មេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយមេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។

សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ផ្អែកតាមការសិក្សាស្រាវជ្រាវបែប​វិទ្យា​សាស្រ្ត​ខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័សនូវ «ភាពសុំាសហគមន៍​រឹងមាំពិត​ប្រាកដ​មួយ» ដែលជា​មូលដ្ឋាន​ដ៏សំខាន់សម្រាប់​ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ១៩ ពិសេស​ប្រភេទDelta ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀម​លក្ខណៈឈាន​ឆ្ពោះទៅកាន់​ផែនការ​នៃការបើកដំណើរការប្រទេសពេញលេញឡើងវិញ​លើគ្រប់វិស័យ និងការរស់នៅជាមួយ​នឹងវត្តមានជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញនូវ«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ» ដល់ប្រជាជន​ទូទៅ​ចាប់ពីអាយុ១២ឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់​កណ្តាល​ឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក​ និងទទួលបានវ៉ាក់សាំងកូវីដ១៩នេះ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចយកវ៉ាក់សាំង AstraZeneca) ដើម្បីចាក់ជាដូសជំរុញ​ដល់​មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩​ នៅតាមតំបន់​ដែល​មាន​ហានិភ័យខ្ពស់​ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតាកាល​ពី​ដើមខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធការពាររាង​កាយកាន់​តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀត​បាន​យ៉ាង​ល្អផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm