សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សោកស្តាយជាពន់ពេកចំពោះកុមារីបីនាក់ដែលបាន​លង់​ទឹកស្លាប់​នៅខេត្តកណ្តាល និងបានអញ្ជើញចូលរួមពិធីបុណ្យសពដោយផ្ទាល់

2024/07/09 11:05:36 pm        257

គ្រាន់តែទទួលដំណឹងពីមរណភាពរបស់កុមារីទាំងបីនាក់ ដែលបានលង់ទឹកស្រះស្លាប់ នៅ​ចំណុច​ស្រះ​ទឹក ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤ បន្ទាប់ពីការចូលរួមពិធីបុណ្យរុក្ខទិវា នៅខេត្តតាកែវ រួចមក សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញ​ចូល​រួម​ដោយ​ផ្ទាល់ ពិធីបុណ្យសពកុមារីទាំងបី និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ​ជាព​ន់​ពេកជាមួយក្រុមគ្រួសារសព។

កុមារី គង់ ទេវី ភេទស្រី អាយុ១៣ឆ្នាំ កុមារី ម៉ាលី ម៉ានិកា អាយុ១២ឆ្នាំ និងកុមារី រត្ន័ ម៉ាយ៉ា អាយុ​១៣​ឆ្នាំ បានលង់ទឹកស្លាប់នៅចំណុចខាងលើ កាលពីថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤។ អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោយទទួលដំណឹងពីការបាត់ខ្លួនកុមារីទាំងបី បានចុះអន្តរាគមន៍​ស្វែង​រក​កុមារី​ទាំង​បី នៅក្នុងស្រះទឹកដែលកើតហេតុ កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា។ ប៉ុន្តែអ្វីៗ​បាន​ហួស​ពេល​ទៅ​ហើយ​ កុមារីទាំងបីទំនងបានចុះងូតទឹកស្រះ​ និងបានលង់​ទឹកស្លាប់​បាត់​បង់​អា​យុ​ជីវិ​តតាំ​ង​ពីពេ​លរ​សៀលមកម្ល៉េះ។

សពកុមារីទាំងបី ត្រូវបានឪពុកម្តាយយកមកតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីសាសនា តាម​គ្រួសារ​នីមួយៗ ផ្សេងៗគ្នា។

សម្តេច​រដ្ឋសភាធិ​​បតី ឃួន សុដារី បានចូលរួមសោកស្តាយជាពន់ពេក គ្មានអ្វី​ប្រៀប​បាន​ចំពោះ​ការ​បាត់​បង់​អាយុជីវិតកុមារីទាំងបី ដែលជាទីស្រឡាញ់នៃក្រុមគ្រួសារនីមួយៗ។ នាឱកាសនោះ​ សម្តេច​បាន​ចូលបច្ច័យ និង​សម្ភារៈ​មួយ​ចំនួន​សម្រាប់​រៀបចំ​ពិធី​បុណ្យ​ជូន​ដល់​ក្រុម​គ្រួសារ​សព​នីមួយៗ ផងដែរ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុក​ដាក់​មើល​ថែ​កូន​តូចៗ​របស់ខ្លួនជាប់ជាប្រចាំ ដោយមានការប្រុងប្រយ័ត្នជាប់ជានិច្ច មិនគួរបណ្តោយ​ឱ្យពួក​គេ​ទៅ​ណា​ឆ្ងាយ ឬទៅកន្លែងណាដែលមានគ្រោះថ្នាក់នោះឡើយ​ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm