ចិន​វាយបក​អនុ​ប្រធានាធិបតី​អាមេរិក​ថា ប្រទេស​នេះ​អាត្មានិយម​ចំពោះ​បញ្ហា​អាហ្វហ្គានីស្ថាន​

2021/08/25 07:33:41 pm        461

​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​សីហា​បាន​លើក​យក​បញ្ហា​ការ​ដក​ទ័ព​ដ៏​វឹកវរ ​របស់​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ឧទាហរណ៍​មួយ​ នៃ​គោលនយោបាយ​ការបរទេស​អាត្មានិយម​របស់​ក្រុង​វ៉ាស៊ីនតោន​ ដោយ​វាយបក​វិញ​ចំពោះ​ការចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី លោកស្រី Kamala Harris ពី​ការ​គំរាមកំហែង​នៅ​ក្នុង​ដែនទឹក​តំបន់​អាស៊ី​។​

​ក្នុងអំឡុងពេល​ធ្វើ​ដំណើ​រ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ លោកស្រី Harris បាន​ផ្តោត​លើ​ទីក្រុង​ប៉េកាំងចំពោះ​ការ​អះអាង ​“សិទ្ធិ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​”​ ថា​ជា​ដែនទឹក​របស់​ខ្លួន ខណៈ​ដែល​លោក​ស្រី​បាន​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​អាស៊ី និង​ក្នុងចំណោម​ផ្លូវច្បាប់​អន្តរជាតិ​។​ អនុ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ស្រី​ថា យើង​ដឹង​ថា ​''ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​បង្ខិតបង្ខំ​បំភិតបំភ័យ​ និង​អះអាង​សិទ្ធិ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​"។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក Wang Wenbin បាន​និយាយ​តប​វិញ​ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ បាន​លាក់ខ្លួន​នៅ​ពីក្រោយ​វោហារសាស្ត្រ​ នៃ​សណ្ដាប់ធ្នាប់​សកល​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ដើម្បី​ការពារ ​“ការ​សម្លុត​គំរាមកំហែង​ឥរិយាបថ​ធ្វើ​អនុត្តរភាព​” របស់​ខ្លួន​។ លោក Wang បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​ថា​ “ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​ ច្បាប់​ និង​សណ្ដាប់ធ្នាប់​ដែល​អាមេរិក​និយាយ​គឺជា​អ្វី​”។​ ​ទីក្រុង​ប៉េកាំង​នៅតែ​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល និង​ព្យាយាម​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ក្រុម​តា​លី​បង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm