រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញពីវឌ្ឍនភាពការងារអភិវឌ្ឍន៍ជនបទ​ជូនរដ្ឋសភា​នីតិកាលទី៧

2024/07/09 11:13:05 pm        464

នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផល​នៃ​ការ​អនុវត្តន៍​ផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

កិច្ចជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បាន​ធ្វើ​ឡើង​នៅ​សាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក​ជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើ​ឡើង​ក្នុង​គោល​បំណង​សិក្សាស្វែងយល់នូវវិស័យការងារ​ដែល​ជាសមត្ថកិច្ច​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​ទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បី​ជំរុញ​ការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បាន​មាន​ប្រសាសន៍​ជម្រាប​​ជូន​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុង​គោល​ដៅអភិវឌ្ឍន៍តំបន់ជនបទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើក​កម្ពស់​ជីវភាព​ប្រជាជន ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផា​សុខភាព និងសុភមង្គល ។ ជាមួយនឹងបេសកកម្មដ៏មុតស្រួចរបស់ក្រសួង ថ្នាក់ដឹក​នាំ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដាក់ចេញនូវចក្ខុវិស័យគន្លឹះ គឺ "លើកកម្ពស់គុណភាព និងគុណតម្លៃ​ជីវិត​ប្រជាជន​នៅ​តំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយ​បាន​កំណត់​យកកម្មវិធីអាទិភាពចំនួន៤ សម្រាប់ធ្វើការវិនិយោគ រួមមាន៖ ១-ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ច​ការ​ទូទៅ​។​ កម្មវិធីអាទិភាពទាំង៤ របស់ក្រសួងខាងលើនេះ គឺជាធាតុផ្សំ​ដ៏ចាំបាច់​ក្នុង​ការ​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ដែលមានបាវចនា៥ គឺ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បាន​កំណត់​យក​អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅ​បន្ត​បេសកកម្ម​ថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេច​បាន​ចក្ខុ​វិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០"។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងរយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់​ខែ​មិថុនា ឆ្នាំ២០២៤នេះ ក្រសួងបានអនុវត្តកម្មវិធីទាំង៤ ប្រកបដោយការយកចិត្តទុកដាក់ និង​សម្រេច​បាន​លទ្ធផលជាច្រើនដូចខាងក្រោម៖ កម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង​គមនាគមន៍ ក្រសួងបាន និងកំពុងផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ស្ថាបនា​ផ្លូវ​ជន​បទ ដោយគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ​ការ​លើក​កម្រិត​គុណភាព​ពី​ផ្លូវ​ដីស ផ្លូវល្បាយគ្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដើម្បីប​ង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយ​លើ​ការ​ដឹក​ជញ្ជូន​សម្ភារ​ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ ដោយ​ទទួលបាននូវលទ្ធផលដូចខាងក្រោម៖ - បានថែទាំ និងជួសជុលផ្លូវជនបទ ប្រវែង ៣.៤៦១គ.ម - បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុប ១.០០៧គ.ម - បានសាង​សង់​សំណង់​សិល្ប​ការ្យ ចំនួន ៤៧៨កន្លែង ។ កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌ​នៃ​ការរស់​នៅ​របស់​សហគមន៍​ជនបទ ក្រសួងបាន និងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យជនបទ តាម​រយៈការជីក និងស្តារស្រះសហគមន៍ ខួងអណ្តូងស្នប់ ផ្តល់ពាងយក្ស សាងសង់​អាង​ត្រង​ទឹក​ភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍ខ្នាតតូច សាងសង់​ស្ថានីយ៍​ផលិត​ទឹកស្អាត​សហគមន៍ ផ្តល់ចុងចម្លោះទឹកស្អាត សាងសង់បង្គន់អនាម័យ និងអប់រំអំពីអនាម័យ និង​ការ​សម្អាត ។ កម្មវិធីទី៣: ការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ជន​បទ​ជាចំណែកមួយក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយការធ្វើចំណាកស្រុក ស្ថានភាព​រស់​នៅ​ឱ្យ​បានល្អប្រសើរ ។ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍ និងការអភិរក្ស​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្រប​តាម​គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយគោរពនូវសេចក្តីថ្លៃថ្នូរ អត្ត​សញ្ញាណវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីរបស់ជនជាតិដើមភាគតិចនីមួយៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៖ - បានបញ្ចប់ការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ - បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ - បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៦ - បានបញ្ចប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២៥-២០២៧ បាន និងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ -បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ចំនួន ២វគ្គ - បន្តអនុវត្តកម្មវិធីកំណែទម្រង់ចំនួន៣ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ -បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ - បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ - បាននិងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលជាច្រើនដែលប្រសូត្រចេញពីការអនុវត្តន៍កម្មវិធីទាំង៤ ខាងលើ បានឆ្លុះបញ្ចាំងពីកិច្ច ខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំពោះរាជរដ្ឋាភិបាល នៅក្នុងគោលដៅលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ឱ្យបានល្អប្រសើរជាលំដាប់ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រួចមក ឯកឧត្តម​សន្តិ​បណ្ឌិត ឡូយ សុផាត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបាន​ឆ្លើយ​បំភ្លឺ​បញ្ជាក់​បន្ថែម​លើចម្ងល់ និងចំណាប់អារម្មណ៍របស់តំណាងរាស្រ្ត នៅក្នុងអាណត្តិទី៧នេះ និ​ង​សូម​កោត​សរសើរ ព្រមទាំងវាយតម្លៃខ្ពស់​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ហើយ​ឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមាន​សមត្ថភាព​​ដឹកនាំ​ស្ថាប័ន​នេះ​ឱ្យ​ទទួល​បាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល ដែលដឹកនាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​សុទ្ធ​សឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកប​ដោយថាមពល និង​ចំណេះ​ដឹងខ្ពស់ ជាពិសេស ការ​សម្រេច​នូវចក្ខុវិស័យក្នុងការប្រកប​ដោយភាព​ពេញលេញ ច្បាស់​លាស់ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm