អភិបាលខេត្តពោធិ៍សាត់ បង្កើតក្រុមការងារពិសេស ជួយសម្រួលនិងពន្លឿនការងារ​កែសំបុត្រកំណើតជូនប្រជាពលរដ្ឋ

2024/07/09 11:24:04 pm        294

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការអនុវត្តការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅ​អង្គភាពច្រកចេញចូលតែមួយ និងការរិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកទាំង០៧ ។ កិច្ច​ប្រជុំនេះ បានរៀបចំឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់​ ដោយមានការចូលរួមពីអង្គភាពច្រកចេញចូលតែមួយ អភិបាលក្រុងស្រុក ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសរុបប្រមាណ១៥០នាក់ ។

 

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់លើចំនុច២ធំៗ ទី១ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នានាត្រូ​វ​ខិតខំ​យក​ចិត្ត​ទុកដាក់​ពន្លឿន​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ពិសេស​បញ្ហា​ចុះបញ្ជីដីធ្លី ការលក់ ការទិញ ការផ្ទេរមរតកដីធ្លីពីឪពុក ម្តាយ ទៅកូននិងពីកូន​ទៅ​ឪពុក ម្តាយ ពីបងទៅប្អូន ពីប្អូនទៅបងជាដើម ដែលកន្លងមកមានភាព​យឺតយ៉ាវ ។ ទី២គឺ ការស្នើរសុំកែ សំបុត្រកំណើត ដែលមានខុសឈ្មោះ ខុសកន្លែងកំណើត និងខុសទិន្នន័យ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ដោយឯកឧត្តម ខូយ រីដា បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បី​ជួយ​សម្រួល និងពន្លឿនការងារនេះជូនប្រជាពលរដ្ឋ ដោយមានឯកឧត្តម លាង ពេជ្រ សមាជិក​ក្រុម​ប្រឹក្សា​ខេត្តជាអ្នកទទួលបន្ទុក ។

នៅពេលទទួលបាន ការស្នើរសុំកែសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋ​តាម​បណ្តា​ភូមិ ឃុំ ក្រុង ស្រុក ហើយក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋាន មិនអាចកែតម្រូវបាន ក្រុម​ការងារ​នឹង​ជួយ​សម្របសម្រួលបងប្អូនក្នុងការដាក់ពាក្យសុំទៅសាលាដំបូងខេត្ត ដើម្បីចេញ​សេចក្តី​សម្រេច បង្គាប់មកមន្ត្រីអត្រានុកូលដ្ឋានឱ្យកែតម្រូវ ។ បន្ថែម​លើនោះ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ក្រុមការងារនឹងជួយឧបត្ថម្ភថ្លៃធ្វើដំណើរ ។

បើតាម លោក ផាត់ សុផល ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បាន​ជម្រាប់​ជូន​ថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បាន​ផ្តល់​សេវា​សរុបចំនួន៨៩៥៤មុខសេវា ក្នុងនោះការផ្តល់សេវារដ្ឋបាលលើវិស័យរៀបចំដែនដី នគរូប​នីយកម្ម និងសំណង មានចំនួន៤៥៨៩មុខសេវា ដោយផ្តល់​លទ្ធផល​សម្រេច​ចំនួន​២៨៦៤​មុខ​សេវា និងកំពុងដំណើរការមានចំនួន១៧២៥មុខសេវា ក្នុងនោះបញ្ហាប្រឈមដូចជា មាន​ភាព​យឺត​យ៉ាវ​លើ​មុខសេវា លើការចុះបញ្ជីការផ្ទេរកម្មសិទ្ធ (ទិញ-លក់ ,អំណោយ , ការធ្វើសន្តតិកម្ម )៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm