
នៅថ្ងៃអង្គារនេះ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រារព្ធខួបមរណភាពលើកទី ៣០របស់ជីតារបស់គាត់ ដែលជាស្ថាបនិកបង្កើតកូរ៉េខាងជើងគឺលោក Kim Il Sung ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ចេញរូបថតសន្លឹកជាច្រើនរបស់លោក Kim និងមន្រ្តីជាន់ខ្ពស់ ធ្វើដំណើរទៅកាន់វិមានព្រះអាទិត្យ Kumsusan ជាទីដែលសាកសពអប់របស់លោក Kim Il Sung និងកូនប្រុសចុងក្រោយរបស់គាត់ និងជាអតីតមេដឹកនាំ Kim Jong Il ស្ថិតនៅ ។

លោក Kimបានចូលរួមផងដែរពិធីដែលរៀបចំឡើងនៅលើទីលានចតុរង្គ Kim Il Sung ហើយការប្រគុំតន្រ្តីនៅទីក្រុងព្យុងយ៉ាង ជាការប្រារព្ធខួប ។
សូមបញ្ជាក់ថា លោក Kim Il Sung ដឹកនាំប្រទេសរបស់គាត់ ចាប់តាំងពីការបង្កើតប្រទេសឡើងនៅក្នុងឆ្នាំ ១៩៤៨ ដោយឆ្លងកាត់សង្រ្គាមកូរ៉េ ១៩៥០-៥៣ រហូតដល់គាត់ស្លាប់នៅឆ្នាំ ១៩៩៤ ហើយកូនប្រុសរបស់គាត់លោក Kim Jong Il បានឡើងកាន់អំណាចបន្តវេនចាប់តាំងពីពេលនោះមក ៕