តំបន់សេដ្ឋកិច្ចពិសេសទំហំ១៤០ហិកតា ប្រើទុនវិនិយោគ៧០លានដុល្លា នឹងត្រូវបង្កើតឡើងក្នុងស្រុកក្រគរ

2024/07/09 11:35:26 pm        221

ពោធិ៍សាត់ ៖ ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លា ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។

ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំ

គណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះពិនិត្យទីតាំងនៃគម្រោងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ហើយការស្នើរសុំបង្កើតគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជក់ឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់គ្រាំទ្រចំពោះ គម្រោងសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុក្រគរ និងចូលរួមសហការ សម្របសម្រួល លើការងារពាក់ព័ន្ធ ដើម្បពន្លឿនគម្រោងមួយនេះ ។ 

ឯកឧត្តម លឹម សុខតូ បានឱ្យដឹងបន្ថែមដែរ នៅទីតាំងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរនេះ បច្ចុប្បន្នមានរោងចក្រធមៗដែលកំពុងដំណើររួមមាន រោងចក្រដំឡើងរថយន្តFord , រោងចក្រផ្គុំនិងដំឡើងបរិក្ខាអគ្គិសនី , រោងចក្រដំឡើងត្រង់ហ្វូរ , និងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប ហើយក៏មានរោងចក្ររបស់ក្រុមហ៊ុន មីនីបៀរ របស់ប្រទេសជប៉ុន គ្រោងបង្កើតថ្មីលើផ្ទៃដី៥០ហិកតាក្នុងពេលឆាប់ៗខាងមុខនេះ និងរោងចក្រមួយចំនួនទៀតដែលកំពុងចាប់អារម្មណ៍ចង់បង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរនេះ ។ ហើយការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានថាមពលស្អាត គឺទំនប់វារីអគ្គិសនី និងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ធ័នកាន់តែល្អប្រសើរ ។

អត្ថបទ ៖ ភិរុណ ពៅ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        167
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm