អគ្គីភ័យឆាប់ឆេះ មន្ទីរពេទ្យសុខលាភមេត្រី ខណ្ឌបឹងកេងកង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជំងឺ​និង​បុគ្គលិកពេទ្យ

2021/08/25 12:54:01 pm        774

ភ្នំពេញ៖ អគ្គីភ័យឆាប់ឆេះមន្ទីរពេទ្យពហុព្យាបាល «សុខលាភមេត្រី» ជាន់ផ្ទាល់ដីបណ្ដាលឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យរត់ចេញផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យ​រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមន្ទីរពហុព្យាបាល និងសម្ភារៈសុខលាភ មេត្រី ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ម្ចាស់មន្ទីរពេទ្យឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស​ អាយុ ២៥ឆ្នាំ មុខរបរ ម្ចាស់គ្លីនិក។

តាមប្រភពដដែល បានបន្ដថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ផ្ទាល់ដី ស្រាប់តែបង្កជាអណ្ដាតភ្លើង បុគ្គលិកពេទ្យបានយកបំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់តែមិនរលត់ បាន​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទង​ទៅ​កម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់​អគ្គីភ័យ​ចេញជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង បានទាន់ពេលវេលា។

លោកវរះសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចម​នៃការឆាបឆេះនេះបានកើតឡើង​ដោយ​មូល​ហេតុឆ្លងចរន្ត​អគ្គិសនី ​នៅបន្ទប់វះកាត់តូចនៅបន្ទប់ផ្ទាល់ដី។

ទីតាំងឆាបឆេះប្រភេទសំណង់​ ថ្មបេតុង​ ទំហំ១២ម៉ែត្រ​គុណ​២០ម៉ែត្រ។ ខូចខាតសម្ភារៈ​ មាន​ម៉ាស៊ីន​ត្រជាក់,​តុ ទូ ​ដាក់​សម្ភារៈប្រើ​ប្រាស់​មួយចំនួន នឹងពុំបណ្ដាលឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យ​បាន​មកដល់ទីតាំងកើតហេតុចំនួន៧គ្រឿង ប្រើប្រាស់ចំនួន៥គ្រឿង រួមមាន រថយន្តការិយាល័យ​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ៥ឡាន​ ស្មើនឹង​២០ម៉ែត្រគូប​ និងរថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបាន​ប្រើប្រាស់ទឹកទេ។

មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងផងដែរថា ខណៈអគ្គីភ័យកំពុងឆាបឆេះ ធ្វើអោយបុគ្គលិក​នៃ​មន្ទីរពេទ្យមិនអាច​បញ្ជូន​អ្នក​ជំងឺចេញមកខាងក្រៅបានឡើយ ដោយជញ្ជូន​អ្នកជំងឺឡើងទៅ​ជាន់ទី៧ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកជំងឺកំពុង​សម្រាកព្យាបាលជំងឺ ​ព្រោះ​ការឆាប​ឆេះស្ថិត​នៅ​ជាន់​ផ្ទាល់​ដីប៉ុណ្ណោះ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm