
ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានចូលរួមប្រតិបត្តិការសឹករួមគ្នាជាមួយក្រុមតស៊ូអ៊ីស្លាមអ៊ីរ៉ាក់ ដោយមានគោលដៅលើទីក្រុងកំពង់ផែ Eilat របស់អ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូនជាច្រើនគ្រឿង ។
លោក Yahya Sarea គឺជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូទី និយាយនៅក្នុងសេចក្តីថ្លែងការណ៍លើកញ្ចក់ទូរទស្សន៍ថា ប្រតិបត្តិការសឹកនេះ សម្រេចគោលដៅរបស់ខ្លួនដោយជោគជ័យ ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើផ្លូវដឹកជញ្ជូនតាមសមុទ្រចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣រហូតមក ដើម្បបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ។
អំឡុងការវាយប្រហាររាប់សិបលើក ពួកគេបានបាញ់ពន្លិចនាវា ២គ្រឿង រឹបអូសនាវាបាន ១គ្រឿង និងបានសម្លាប់នាវិកយ៉ាងហោច ៣នាក់ ៕