បួន​ប្រទេស​បង្ហាញ​បំណង​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ជើងឯក​អាស៊ាន ២០២០ ដែល​ពន្យារពេល​

2021/08/25 12:59:36 pm        29

បាល់ទាត់៖ មន្ត្រី​ជាន់ខ្ពស់​បាល់ទាត់​តំបន់​អាស៊ានបាន​ប្រាប់​ BTV News កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា​ថា មកដល់ពេលនេះ​មាន​ ៤ប្រទេស​ហើយ​ដែល​ចង់​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួតកីឡាបាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ ២០២០​ ដែល​ពន្យា​រពេល​ដោយសារ​កូ​វីដ​-១៩​។​

​ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍បាន​មានប្រសាសន៍ថា ក្រៅពី​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី​សុទ្ធតែ​បាន​បង្ហាញ​បំណង​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត AFF Suzuki Cup 2020​ នេះ​។​ ដំបូង​បាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ាន ២០២០ គ្រោង​ធ្វើ​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិការដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ ប៉ុន្តែ​ការប្រកួត​ត្រូវបាន​ពន្យារ​ពេល និង​រៀបចំ​កម្មវិធី​ប្រកួត​ឡើងវិញ​ពីរដងដោយសារតែ​ជំងឺ​រា​ត្បា​ត​សកលកូ​វីដ​-១៩ ដោយ​ត្រូវ​លេង​ពី​ថ្ងៃទី១១ ខែមេសាដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ចុងក្រោយ​នេះគ្រោង​លេង​ពីថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​វិញ​។​ ​ថ្មីៗ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​បំណង​ចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ AFF Suzuki Cup 2020 ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ដការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់ CAMSOC​។​

តាម​ការបញ្ជាក់​របស់​ឯកឧត្តម គោលបំណងនៃ​ការចង់​ចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះពានរង្វាន់ធំ​ប្រចាំ​តំបន់​នេះ​ ដោយ​ស្នើ​រៀបចំ​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺ​ដើម្បី​អបអរសាទរ និង​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យនៃ​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​មហា​សាល​នេះ ក៏ដូច​ជា​ការសាកល្បង និង​ពង្រឹងសមត្ថភាព​កីឡាករ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​មកដល់ពេលនេះ​ សហព័ន្ធ​បាល់ទាត់​កម្ពុជា​មិនទាន់បាន​ដាក់ពាក្យ​នៅឡើយ ខណៈ​រង់ចាំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នូវ​ការលើកលែង​វិធាន​ការកូ​វីដ​-១៩ មួយចំនួនពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក ខណៈ​ឯកសារ​បាន​ត្រៀម​រួចរាល់​ហើយ​។ ចំនែក​ប្រទេស​បី​ដែល​ត្រូវ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ដែរនោះ ​ពេលនេះ​បានដាក់​ពាក្យ​រួចរាល់​ហើយ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm