
ក្រុមមន្រ្តីរុស្ស៊ី និយាយនៅថ្ងៃអង្គារនេះថា អ៊ុយក្រែន បានវាយប្រហារយានដ្រូនរាប់សិបគ្រឿង លើតំបន់ជាច្រើន ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យអនុស្ថានីយ៍ថាមពល ២កន្លែង និងដឺប៉ូប្រេង ១កន្លែង រងការឆាបឆេះ ។
រុស្ស៊ី បានវាយប្រហារមន្ទីរពេទ្យធំរបស់ទីក្រុងគីវទាំងថ្ងៃ កាលពីថ្ងៃចន្ទ ហើយនិងបាញ់ស្រោចមីស៊ីលលើទីក្រុងជាច្រើនទៀតទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោច ៤១នាក់ ដែលជារលកនៃការវាយប្រហារតាមច្រកអាកាសស្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ។

វីដេអូទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញអគ្គិភ័យ និងការវាយប្រហាររបស់យានដ្រូនលើដឺប៉ូប្រេង ស្ថិតក្នុងទីក្រុង Kalach-on-the-Don នៅតំបន់ភាគខាងត្បូង Volgograd របស់រុស្ស៊ី ។
វីដេអូទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនេះដែរ ឃើញអគ្គិភ័យនៅអនុស្ថានីយ៍ថាមពល ស្ថិតក្នុងទីក្រុង Rostov ។
លោក Vasily Golubev គឺជាអភិបាលតំបន់ Volgograd និយាយនៅលើបណ្តាញព័ត៌មានសង្គ Telegramថា អគ្គិភ័យត្រូវបានពន្លត់ ក្រោយអ៊ុយក្រែន បាញ់យានដ្រូនរាប់សិបគ្រឿង កាលពីយប់កន្លងទៅ ៕