
ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីស នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតបឋម ជុំវិញការចោទប្រកាន់ដែលថា មានការផ្តល់ហិរញ្ញប្បទានខុសច្បាប់ដល់យុទ្ធនាការរបស់លោកស្រី Marine Le Pen ដែលជាមេដឹកនាំក្រុមស្តាំជ្រុលនិយម គឺគណបក្សរួបរួមជាតិ (RN) ដើម្បីប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២២ ដែលលោកស្រីចាញ់លោក Emmanuel Macron។
ការិយាល័យរដ្ឋអាជ្ញាបានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតដែលត្រូវបានចាប់ផ្ដើម នៅថ្ងៃទី២ ខែកក្កដា កើតមានឡើងបន្ទាប់ពីមានរបាយការណ៍ឆ្នាំ២០២៣ ដោយគណៈកម្មការជាតិ ស្តីពីការបញ្ចុះយុទ្ធនាការ និងហិរញ្ញប្បទាននយោបាយ (CNCCFP) ដែលពិនិត្យលើការចំណាយ និងការផ្តល់មូលនិធិ សម្រាប់ការបោះឆ្នោតរបស់បេក្ខជន។

ស្ថាប័ននេះនឹងពិនិត្យមើលលើការចោទប្រកាន់ អំពីការលួចបន្លំ ការក្លែងបន្លំ និងការបោកប្រាស់ ហើយថាបេក្ខជនម្នាក់ នៅក្នុងយុទ្ធនាការបោះឆ្នោត បានទទួលយកប្រាក់កម្ចី។
លោកស្រី Le Pen និងគណបក្សរបស់លោកស្រីធ្លាប់ បានបដិសេធថា មិនបានប្រព្រឹត្តអ្វីខុសនោះឡើយ ទាក់ទងនឹងហិរញ្ញប្បទាន សម្រាប់យុទ្ធនាការ។ គណបក្សរួបរួមជាតិ ភ្លាមៗ មិនអាចទាក់ទងបានឡើយ សម្រាប់ការសុំការអត្ថាធិប្បាយ៕