ក្រុមហ៊ុន Samsung៖ «គ្មានការរំខាន» ដល់ផលិតកម្មទេ ទោះបីជាមានកូដកម្ម

2024/07/10 02:54:59 am        64

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Samsung នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ផលិតកម្មមិនត្រូវបានរំខាននោះទេ បើទោះបីជាមានកូដកម្មទូទៅរយៈពេល ៣ថ្ងៃ ដោយកម្មកររាប់ពាន់នាក់ក៏ដោយ។

ក្រុមហ៊ុននេះបាននិយាយថា សមាជិកជាង ៥.០០០នាក់របស់សហជីពអេឡិចត្រូនិក Samsung ជាតិ (National Samsung Electronics Union) បានឈប់ធ្វើការ កាលថ្ងៃចន្ទ (ទី៨ ខែកក្កដា) ដែលជាផ្នែកមួយនៃការតស៊ូ ដែលមានរយៈពេលដ៏យូរ ពាក់ព័ន្ធនឹងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា សហជីពនេះ មានសមាជិកជាង ៣០.០០០នាក់ ដែលច្រើនជាង ១ភាគ៥នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុន។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានដកស្រង់សម្ដីរបស់ក្រុមហ៊ុន Samsung ដែលនិយាយថា៖ «មិនមានការរំខានដល់ផលិតកម្មនោះទេ»។ តែលោកស្រី Park Seol សមាជិកជាន់ខ្ពស់នៃសហជីព បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី៩ ខែកក្កដានេះថា ផលិតកម្មកំពុងរងផលប៉ះពាល់។

សហជីពជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន បានជជែកចរចាគ្នា ចាប់តាំងពីខែមករាមក ប៉ុន្តែភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀង ជុំវិញការខ្វែងគំនិតលើអត្ថប្រយោជន៍ផ្សេងៗ ហើយការស្នើសុំដំឡើងប្រាក់ខែ ៥,១ភាគរយពីក្រុមហ៊ុន ត្រូវបានច្រានចោល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm