អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ លោក Donald Trump បានចំអកឲ្យលោក Joe Biden និង លោកស្រីKamala Harris អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង ដូរ៉ាល់ (Doral) រដ្ឋ Florida កាលពីថ្ងៃអង្គារ ទី ៩ ខែកក្កដា។

លោកបានអះអាងថា គណបក្សប្រជាធិបតេយ្យ មិនអាចសម្រេចថាបេក្ខជនណាស័ក្តិសមជាងបេក្ខជនណា ធ្វើជាប្រធានាធិបតីនោះទេ។

លោក Trump បានអះអាងថា ជ័យជម្នះរបស់លោកក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែ មិថុនា គឺជាការពិតមិនអាចប្រកែកបាន ដែលបានជំរុញឱ្យគណបក្សប្រជាធិបតេយ្យព្យាយាមបញ្ចុះបញ្ចូលលោក Biden បោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីថ្មី។
កាយវិកាដ៏ស្រពិចស្រពិលរបស់លោក Biden ក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនាទលើនឹងលោក Trump រួមជាមួយនឹងការវាយតម្លៃជាសាធារណៈទាបរបស់លោកផងនោះ បានធ្វើឱ្យមានការសង្ស័យថ្មីក្នុងចំណោមអ្នកប្រជាធិបតេយ្យមួយចំនួនចំពោះសមត្ថភាពរបស់លោកក្នុងការយកឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ឬដើម្បីគ្រប់គ្រងការទាមទារនៃតួនាទីរបស់លោកសម្រាប់រយៈពេល ៤ ឆ្នាំកន្លះទៀត៕