វេទិកាកម្ពុជា-បារាំង ជាការពង្រឹងផ្នែកសេដ្ឋកិច្ច និងការផ្តល់ផលប្រយោជន៍​ដល់ក្រុមហ៊ុន​ប្រទេស​ទាំងពីរ

2024/07/10 04:42:35 pm        185

បារាំងចាត់ទុកវេទិកាលើកទី ២ គឺជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និង​អ្នក​ដែល​ចាប់​អារម្មណ៍លើការអភិវឌ្ឍន៍ សេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសនៅប្រទេសកម្ពុជាបន្ថែម និង​ក៏​ជា​ការ​ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងការផ្តល់ផលប្រយោជន៍ ដល់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ។

វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤ នេះ គឺជាវេទិកាធុរកិច្ច ដែលប្រមូលផ្តុំសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ គឺមាន បំណងចង់​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ​អំពីទីផ្សារកម្ពុជា ក្នុងនោះវិស័យជាច្រើននឹងត្រូវបានលើកឡើងរួមមាន៖ វិស័យសំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យាឌីជីថល, ការថែទាំសុខភាព, ថាមពល, ការធ្វើផែន​ការ​ទី​ក្រុង​ទេសចរណ៍, ភស្តុភារនិងដឹកជញ្ជូន, កសិកម្ម និងកសិ-ម្ហូបអាហារ, ព្រមទាំងកា​រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងបរិស្ថាន។

ជាក់ស្តែងនៅថ្ងៃទី ២ ម្សិលមិញនេះ ធុរកិច្ចបារាំង បានពិភាក្សា និង​លើក​ឡើង​នូវ​ប្រធាន​បទ​ជា​ច្រើន ដោយបានពិគ្រោះគ្នា យ៉ាងផុលផុស ជាពិសេសលើវិស័យឧស្សាហកម្ម ។ ក្រៅពី​នេះ​ធុរកិច្ច​បារាំង​ ក៏បានលើកឡើងលើបញ្ហាទេសចរ និងបានបង្ហាញថា កម្ពុជាកំពុងទាក់ទាញ ដោយ​មាន​ការ​ចាប់​អារម្មណ៍ពីភ្ញៀវទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរនៅតាមមាត់ សមុទ្រ​ដ៏អស្ចារ្យរបស់កម្ពុជាផងដែរ។

ដោយឡែកថ្ងៃទីបី ដែលជាថ្ងៃចុងក្រោយនេះ, វេទិកានេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ដើម្បីផ្ត​ល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ ជាពិសេស​ឱកាស​វិនិយោគ ដោយក្នុងវេទិការនោះ, ធុរកិច្ចនឹងជួបជាមួយតំណាងរដ្ឋាភិបាល ដើម្បី​ទទួល​បាន​នូវ​ពុទ្ធិ​ផ្សេង​ៗ។ ទាក់ទិនវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំនេះផងដែរ ការរៀបចំឡើង គឺមានគោល​បំណង​ជា​កាត​លីករ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជំរុញអភិវឌ្ឍន៍ថ្មីៗបន្ថែម ដែលផ្តល់​ផល​ប្រយោជន៍​ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅក្នុងវេទិកានេះដែរ ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ដោយ​បាន​ឈានដល់ ១ ៣៦៣ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ ។ បច្ចុប្បន្ន​បារាំង​គឺ​ជាដៃគូ​ពាណិជ្ជក​ម្ម​នៅ​​អឺរ៉ុប​ដ៏ធំទីពីររបស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកទាក់ទង់ការនាំចេញវិញ បារាំងបាននាំចូលមកកម្ពុជាក្នុងឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដោយការនាំចេញភាគច្រើនមាន ផលិតផលកសិកម្ម ឱសថ និង​ផលិតផលលោហធាតុ និង លោហធាតុ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់បារាំងពីកម្ពុជា បាន​កើនឡើងដល់ ១ ១៩២ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ វិស័យនាំចូល ជាចម្បងមាន៖ វាយនភណ្ឌ ផលិតផលកសិ-អាហារ និងកង់ជាដើម។ ចំណែកការវិនិយោគ មាន​ភាគ​ហ៊ុន​ឈាន​ដល់​ប្រមាណ ៥៦០ លានអឺរ៉ូ សម្រាប់ការវិនិយោគរបស់បារាំងនៅកម្ពុជា ក្នុងនោះមាន វិស័យ​សំណង់ កសិឧស្សាហកម្ម និងសេវាកម្ម។ តួលេខទាំងនេះ បានបង្ហាញពីភាពស្វាហាប់ នៃទំនាក់​ទំនង​សេដ្ឋកិច្ច​បារាំង-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងក៏ជា រួម​ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm