លោក Zelenskiy៖ពិភពលោកអាចបញ្ឈប់ ភេរវកម្មរបស់រុស្ស៊ី ខណៈមានការថ្កោលទោសកើនឡើងក្រោយការវាយប្រហារលើមន្ទីរពេទ្យកុមារសម្លាប់មនុស្ស៤៤នាក់

2024/07/10 05:36:29 pm        137

  លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និយាយថា ពិភពលោកអាចបញ្ចប់ភេរវកម្មរបស់រុស្ស៊ីបាន ក្រោយការវាយប្រហារលើមន្ទីរពេទ្យកុមារក្រុងគៀវ (Kyiv) ខណៈអ្នកស្លាប់បានកើនឡើងដល់៤៤នាក់។  

ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តជីកកកាយតាមគំនរថ្មបាក់បែកនៃមន្ទីរពេទ្យកុមារក្នុងទីក្រុងគៀវ បន្ទាប់ពីរលកការបំផ្លិចបំផ្លាញនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្ស ៤៤ នាក់ រួមទាំងកុមារ៤ នាក់។ 

នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តអំពាវនាវរកប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ហើយបាននិយាយថាពិភពលោកមានកម្លាំងចាំបាច់ដើម្បីបញ្ឈប់អ្វីដែលលោកហៅថា ភេរវកម្មរុស្ស៊ី។លោកប្រធានាធិបតីអាមេរិក Joe Biden បានហៅការវាយប្រហារនេះថាជា ការរំលឹកដ៏គួរឱ្យរន្ធត់នៃអំពើឃោរឃៅរបស់រុស្ស៊ី។

ការថ្កោលទោសអន្តរជាតិបានកើនឡើង ខណៈអ្នកស្លាប់បានហក់ឡើងនៅមន្ទីរពេទ្យកុមារក្នុងទីក្រុង គៀវ ដែលត្រូវបានវាយប្រហារក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី។ 

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេស  រុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រទេសអ៊ុយក្រែន លើការវាយប្រហារលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគៀវ។ 

សេវាសន្តិសុខ SBU របស់អ៊ុយក្រែនបាននិយាយថា បំណែកមីស៊ីលដែលបានរកឃើញពីកន្លែងកើតហេតុ ក៏ដូចជាទិន្នន័យផ្លូវហោះហើរបានបង្ហាញថា ទីក្រុងមូស្គូបានដាក់គោលដៅទៅលើមន្ទីរពេទ្យកុមារ អូកម៉ាតឌីត (Okhmatdyt) ដោយមីស៊ីលតម្រង់គោលដៅគ្រូស ឃេអេក-101 (Cruise Kh-101) ។ មីស៊ីលបានធ្លាក់ចូលទៅក្នុងអគារកម្ពស់ពីរជាន់ដោយបានសម្លាប់វេជ្ជបណ្ឌិតវ័យ៣០ ឆ្នាំម្នាក់ និងម្តាយរបស់អ្នកជំងឺ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm