បណ្ដាអ្នកជំនាញ UN និយាយថា គ្រោះទុរ្ភិក្សបានរីករាលដាលពាសពេញតំបន់ហ្កាហ្សា

2024/07/10 05:55:20 pm        209

ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា ការស្លាប់ថ្មីៗរបស់កុមារជាច្រើននាក់ទៀតដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សាស្ទ្រីប បង្ហាញថាគ្រោះទុរ្ភិក្សបានរីករាលដាលពាសពេញតំបន់ហ៊ុមព័ទ្ធនេះហើយ។

អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ៣៣ នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ដែលភាគច្រើននៅតំបន់ភាគខាងជើង ដែលរហូតមកដល់ពេលថ្មីៗនេះបានប្រឈមមុខនឹងភាពធ្ងន់ធ្ងរនៃយុទ្ធនាការយោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល។

ចាប់តាំងពីដើមខែឧសភាមក សង្រ្គាមបានរីករាលដាលដល់តំបន់ហ្កាហ្សាភាគខាងត្បូង ដោយបានប៉ះពាល់លំហូរជំនួយចូលទៅក្នុងតំបន់នេះ ស្របពេលមានការរឹតបន្តឹងពីអ៊ីស្រាអែល ខណៈយោធា បានចោទទីភ្នាក់ងារអង្គការសហប្រជាជាតិ ថាមិនបានចែកចាយការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។

ក្រុមអ្នកជំនាញនិយាយថា «ជាមួយនឹងការស្លាប់របស់កុមារទាំងនេះដោយសារភាពអត់ឃ្លាន ទោះបីទទួលបានការព្យាបាលក៏ដោយ នេះបង្ហាញឱ្យឃើញថាគ្រោះទុរ្ភិក្សបានរីករាលដាលចាប់ពីភាគខាងជើង ទៅកាន់ភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សាទាំងមូលហើយ»។

សេចក្តីថ្លែងការណ៍របស់ពួកគេដែលត្រូវបានចុះហត្ថលេខាដោយអ្នកជំនាញ បានថ្កោលទោស «យុទ្ធនាការបង្អត់អាហារដោយចេតនា និងគោលដៅរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។ បេសកកម្មការទូតរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បាននិយាយថា សេចក្តីថ្លែងការណ៍នេះស្មើនឹង «ព័ត៌មានមិនពិត»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm