ក្រុមហ៊ុនCAICស្នើសុំប្រជាពលរដ្ឋដែលមានដីនៅព្រលានយន្តហោះថ្មីចូលរួមដោះស្រាយឲ្យបានឆាប់និងសមរម្យ

2021/08/25 02:42:00 pm        393

ភ្នំពេញ​​​​​​ : លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAIC ជាក្រុមហ៊ុនបានសិទ្ធិសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមានក្បាលដីនៅក្នុងព្រលាននេះហើយមិនទាន់ដោះស្រាយជាមួយក្រុមហ៊ុននោះប្រញ៉ាប់មកធ្វើការដោះស្រាយ និងសហការគ្នាឲ្យបានសមរម្យដើម្បីធ្វើយ៉ាងណា ពន្លឿនការសាងសង់នូវព្រលាននេះឲ្យបានឆាប់រហ័សនោះ។

 នៅក្នុងឱកាស អញ្ជើញចុះសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដីចំនួនជាង៣០ប័ណ្ណ ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី២៥ ខែសីហានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា នាពេលនេះមានបងប្អូនប្រជាពលរដ្ឋតិចតួចបំផុត ដែលពួកគាត់មិនទាន់ធ្វើការដោះស្រាយជាមួយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរក្នុងការលក់ដូរ និងដោះដូរដីរបស់ពួកគាត់ដែលកំពុងស្ថិតនៅក្នុងព្រលានយន្តហោះនេះ ខណៈបងប្អូនជាច្រើនបានទទួលយកដំណោះស្រាយស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុននោះ។

ជាមួយគ្នានោះដែរលោក ឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានថ្លែងអំណរអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយយល់ព្រមទទួលយកដំណោះស្រាយសមរម្យ និងសមស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរនាពេលនេះ។

 ទាក់ទងនឹងដំណោះស្រាយរវាងបងប្អូនប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះដែរ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមគង់ សោភ័ណ្ឌ បានលើកឡើងថា សព្វថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីនៅក្នុងព្រលានយន្តហោះថ្មីចំនួនតិចទួចទៀតតែប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម និងចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរ ខណៈមានបងប្អូនជាច្រើនបានយល់ព្រមសហការ និងលក់ជូនក្រុមហ៊ុន ដើម្បីពន្លឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីខ្នាត់អន្តរជាតិនេះ។ 

 យ៉ាងណាក៏ដោយឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា«រដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលក្បាលដីក្នុងផ្លូវយន្តហោះរត់ទី១បន្តទៀត ដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការសាងសង់តាមពេលកំណត់។ តែក្រុមហ៊ុន CAICត្រូវត្រៀមទីតាំងដីសម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងរដ្ឋបាលស្រុកកណ្តាលស្ទឹងត្រូវជួយសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន»។

 ឯកឧត្តមបានបន្តទៀតថា បើបងប្អូនប្រជាពលរដ្ឋយល់ព្រមដូដី លក់ដីជូនក្រុមហ៊ុននោះ បងប្អូនប្រជាពលរដ្ឋនឹងទទួលបានដីពិតប្រាកដ និងប្រាក់ស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជារាជរដ្ឋាភិបាល ហើយប្រសិនបើក្នុងករណីមិនទទួលបានដូចការអះអាងរបស់ឯកឧត្តមទេ ឯកឧត្តមធានាចេញសងជូនបងប្អូនវិញ។

 សូមបញ្ជាក់ថាការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាលទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ហិកតា។ ក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១៩ Runway)គ្រោងនឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ឆ្នាំ២០២៣ ដោយផ្លូវរត់នេះមានទទឹង១រយម៉ែត្រ បណ្តោយ៤ពាន់មែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតានោះ៕អត្ថបទ : ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm