មតេយ្យសិក្សារដ្ឋអនុវត្តការតេស្តសមត្ថភាពសិស្ស ដើម្បីតាមដានទាំងការលូតលាស់រាងកាយ និងបញ្ញាសិស្ស

2024/07/10 07:11:24 pm        363

សាលាមតេយ្យសិក្សារដ្ឋជាង ២០០ សាលាទូទាំងប្រទេស កំពុងអនុវត្ត​ពេញលេញ​នូវ​ការ​ធ្វើ​តេស្ត​សមត្ថ​ភាព​សិស្សជាប្រចាំ។ ការធ្វើតេស្តនេះ គឺភ្ជាប់ជាមួយវត្តមានអាណាព្យាបាល ចូលរួមជា​ចាំ​បាច់ ដើម្បីឱ្យអាណាព្យាបាលមើលឃើញច្បាស់ពីសមត្ថភាព ការលូតលាស់រូបរាងកាយ ក៏​ដូច​ជា​បញ្ញា​របស់កូនៗ និងភ្ជាប់ជាមួយការសាកសួរព័ត៌មានមួយចំនួនទៅកាន់អាណាព្យាបាល ពីការ​ចិញ្ចឹម​ថែ​រក្សាកូន។

សាលាមតេយ្យសិក្សាធនធានជាង ២០០សាលា ជាសាលាគោលដៅ ដែលកំ​ពុង​អនុវ​ត្ត​ពេញ​លេញ​​ការ​ធ្វើតេស្តសមត្ថភាពសិស្ស។ តេស្តសមត្ថភាព រៀបចំឡើងជា ៣លើក។ លើកទី ១ ជាការ​ធ្វើ​តេស្ត​មុនពេលចូលរៀន លើកទី ២ជាការធ្វើតេស្តកំឡុងពេលសិក្សា និងតេស្តសមត្ថភាពលើកទី ៣​ធ្វើ​ឡើងនៅចុងឆ្នាំសិក្សា ដើម្បីឱ្យដឹងច្បាស់ពីភាពប្រែប្រួល ការរីកចំរើន ឬចំណុច​ខ្សោយ​របស់​សិស្ស​ក្រោយ​បញ្ចប់ឆ្នាំសិក្សា។ ការធ្វើតេស្តសមត្ថភាព កុមារថ្នាក់មតេយ្យនេះ ក៏តម្រូវឱ្យការ​ចូល​រួម​ពី​អាណាព្យាបាលផងដែរ។ សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ក៏​កំពុង​អនុវត្ត​ការ​ធ្វើ​តេស្ត​សមត្ថភាពសិស្សបញ្ចប់ឆ្នាំសិក្សាផងដែរ។ ការធ្វើតេស្តចាប់ផ្ដើម តាំងពីថ្ងៃទី ៨ កក្កដា រហូត​ដល់​ថ្ងៃទី១២ កក្កដាខាងមុខ។

លោកស្រី ខាន់ សុគន្ធា នាយិការ មតេយ្យសិក្សាធនធានក្រុងតាខ្មៅ បញ្ជាក់ថា ការធ្វើតេស្ត​សម្រាប់​កុមារ គឺផ្តោតសំខាន់ទាំងការលូតលាស់ផ្នែករាងកាយ ក៏ដូចជាការលូត​លាស់​បញ្ញា​ស្មារតី​របស់​កុមារ​។ ទន្ទឹមគ្នានេះ សាលាក៏ធ្វើតេស្តលើអាណាព្យាបាលផងដែរ។ ការធ្វើតេស្ត​លើ​អាណា​ព្យាបាល គឺដើម្បីដឹងពីការចិញ្ចឹមថែរក្សា កូន ជាដើម។ លោកស្រីនាយិការបន្តថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សមត្ថភាពសិស្ស គឺជារបាយការណ៍សំខាន់ ដែលសាលាដោយ​មាន​កិច្ច​សហការ​ពី​អាណា​ព្យាបាល​ អាចរិះរកវិធីសាស្ត្រជួយកុមារខ្សោយ ឱ្យរីកចំរើនប្រសើរឡើង។

ភ្ជាប់ជាមួយការធ្វើតេស្តសមត្ថភាពនេះ សម្រាប់​អាណា​ព្យាបាល​ដែល​បាន​ចូលរួម​ជាមួយ​កូន​ដោយ​ផ្ទាល់ លើកឡើងជាការគាំទ្រ។ ពួកគេគាំទ្រទាំ​ង​ការ​បង្រៀន​ដោយ​ចិត្ត​ទុក​ដាក់​របស់​គ្រូ​បង្រៀន ក៏ដូចជាគាំទ្រទៅលើការធ្វើតេស្តសមត្ថភាពសិស្សជាប្រចាំដូចនេះ។ ជាអាណាព្យាបាល គឺ​ពួក​គាត់ចូលរួមផ្ដល់កិច្ចសហការ ជាមួយសាលា ដើម្បីការរីកចំរើនរបស់កូនកាន់តែប្រសើរ។

សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ធ្វើតេស្តសមត្ថភាពសិស្សទាំង ៣កម្រិត។ សាលា​ធ្វើ​តេស្តទាំងកុមារ អាយុ ៣ឆ្នាំ កុមារអាយុ ៤ឆ្នាំ និងកុមារអាយុ ៥ឆ្នាំផងដែរ។ ការធ្វើ​តេស្ត​នេះ តម្រូវឱ្យកុមារ អនុវត្តនូវសកម្មភាព រាងកាយមួយចំនួន និងតម្រូវ​ឱ្យ​កុមារ​ឆ្លើយ​សំណួរ​ទៅ​តាម​តារាង​សំណួរដើម្បីដឹងច្បាស់ទាំងការលូតលាស់ផ្នែករូបរាងកាយ ក៏ដូចជាការ​លូត​លាស់​បញ្ញា​ស្មារតី​របស់​កុមារ៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm