ក្រសួងទេសចរណ៍៖ ចរន្តទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្តងើបឡើងវិញ ក្នុងកម្រិតទាប

2024/07/10 07:23:52 pm        250

ក្នុងចន្លោះខែឧសភា ដល់ខែកញ្ញានេះ ជាទូទៅស្ថានភាពទេសចរណ៍កម្ពុជា គឺពុំសូវ​មាន​ទេសចរ​ជាតិ អន្តរជាតិ​ដើរកម្សាន្តច្រើននោះទេ ដោយសារបញ្ហាមានភ្លៀងច្រើន ដែលគេតែងហៅថាជារដូវ Low Season ហើយបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ចរន្ត​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ក្នុងអំឡុងពេលនេះ ហាក់មានកំណើនកើនឡើងគួរគត់សម្កាល់ ប៉ុន្ដែភ្ញៀវមិន​សូវ​ធ្វើ​ដំណើរ​បម្លាស់​ទីច្រើន​នោះទេ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដានេះថា កម្ពុជា នៅក្នុងអំឡុងពេលនេះ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានកំណើនកើនឡើង ប៉ុន្តែកើនក្នុងកម្រិតទាប និងមិនអាចផ្គត់ផ្គង់តម្រូវការអាជីវកម្មទេសចរណ៍នៅកម្ពុជា បានគ្រប់សេចក្តីតម្រូវការ ខណៈភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលនេះដែរ ភាគច្រើនមកទស្សនា ហាក់មិនសូវធ្វើដំណើរបម្លាស់ទីដើរទស្សនាច្រើននោះទេ។

ឯកឧត្តម តុប សុភ័ក បន្តថា នៅក្នុងរដូវកាលទេសចរដើរកម្សាន្តតិចតួចនេះ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​បាន​សហការជាមួយស្ថាប័នដៃគូ និងវិស័យឯកជន ធ្វើការងារ និងអនុវត្តគោល​នយោបាយ​លើក​ទឹកចិត្តជាច្រើនដើម្បីជំរុញភាពទាក់ទាញ និងទទួល​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុងរដូវកាលLow Season និងHigh Seasonឲ្យបានល្អប្រសើរ។

លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងទទួល​ស្គាល់​ថា រៀងរាល់ឆ្នាំ ទេសចរណ៍កម្ពុជា ពីខែឧសភា ដល់ខែកញ្ញា​ទូទៅ​គឺ​ពុំ​សូវ​មាន​ទេសចរ​អន្តរជាតិ​ច្រើន​នោះ​ទេ ហើយនៅក្នុងឆ្នាំនេះ បើទោះ បណ្តាក្រុមហ៊ុន​ការីទេសចរណ៍​ខិតខិត​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជា មានបញ្ចុះតម្លៃកញ្ចប់ផលិតផលទេសចរណ៍ និងផ្តល់ការ​លើក​ទឹក​ចិត្ត​ការ​ដើរ​កម្សាន្តនានាក៏ដោយ ក៏យើងនៅតែមិនអាចទទួលបានភ្ញៀវច្រើន ដូចក្នុងរដូវ High Season ចាប់ពីខែកញ្ញា រហូតដល់ខែមេសានេះដែរ។

របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំ២០២៤នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណ២លាន៦៤ម៉ឺននាក់កើនឡើង២២% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺទេសចរអន្តរជាតិមកទស្សនា ងើប​ឡើង​វិញបានប្រមាណ៩០%នោះទេ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm