ធនាគារ​ពិភពលោក​បញ្ឈប់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្រោះ​បារម្ភ​ខ្លាំង​ចំពោះ​ស្ត្រី​

2021/08/25 09:43:50 pm        422

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ ធនាគារ​ពិភពលោក​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ​ខ្លួន​កំពុង​បញ្ឈប់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ខណៈ​មានការ​ព្រួយបារម្ភ​អំពី​ជោគវាសនា​របស់​ស្ត្រី ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់​។​ ​ព័ត៌មាន​នេះ​នឹង​ក្លាយ​ជា​ការវាយប្រហារ​មួយទៀត ​ចំពោះ​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថានដែល​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស​ ហើយ​កំពុង​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ស្បៀងអាហារ​។​

អ្នកនាំពាក្យ​ធនាគារ​ពិភពលោក ​លោក​ស្រី Marcela Sanchez-Bender បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន CNN ថា​ “យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ផល​ប៉ះពាល់​លើ​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ប្រទេស ​ជាពិសេស​ចំពោះ​ស្ត្រី​”។​ ធនាគារ​ពិភពលោក​បាន​ប្ដេជ្ញា​ផ្ដល់​ថវិកា​ជាង ៥.៣​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អង្គការ​នេះ​។ មូលនិធិ​ដែល​មាន​ឈ្មោះថា ភាព​ជឿ​ជាក់​លើ​ការស្ថាបនា​ឡើងវិញ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គ្រប់គ្រង​ដោយ​ធនាគារ​ពិភពលោក​បាន​រៃអង្គាស​ប្រាក់​បាន​ជាង ១២,៩​ពាន់​លាន​ដុល្លារ​។​

​លោកស្រី Sanchez-Bender បាន​និយាយ​ថា យើង​បាន​ផ្អាក​ការ​ផ្តល់​ប្រាក់​នៅក្នុង​ប្រតិបត្តិការ​របស់​យើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​យើង​កំពុង​តាមដាន​ និង​វាយតម្លៃ​ស្ថានភាព​យ៉ាង​ដិតដល់ ស្របតាម​គោលនយោបាយ​ និង​នីតិវិធី​ផ្ទៃក្នុង​របស់​យើង។​ ធនាគារ​ពិភពលោក​បាន​និយាយ​ថា ​ខ្លួន​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​អន្តរជាតិ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​អតិផរណា ​បន្ទាប់ពី​រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត បន្ទាប់ពី​ការ​ដួល​រលំ​របស់​រដ្ឋា​ភិ​បាល​គាំទ្រ​ដោយ​អាមេរិក​នៅ​រដ្ឋធានី​កា​ប៊ុល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm