កម្ពុជានឹងប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិ និងជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន

2024/07/10 08:11:14 pm        216

កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ជា​ប៉ូល​អ​ភិវឌ្ឍន៍ជាតិ ជាពិសេសការប្រែ ក្លាយទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយ​នឹង​កិត្តិនាម​ជាទីក្រុងគំរូបៃតង ប្រកបដោយចីរភាព, ចម្រុះវប្បធម៌, និងឆ្លាតវៃ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បី​អភិវឌ្ឍន៍​​ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅថ្ងៃ ទី ៩ ខែ កក្កដា ឆ្នាំ ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៣ ដើម្បី​ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បី​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូព​ហុបំណង» និង «ផែនការសកម្ម ភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាល អនុម័ត​ដាក់​ឱ្យអនុវត្តនាពេលខាងមុខ ។ នេះគឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ក្រោម​ការ​ដឹកនាំ​ដ៏​ស្វាហាប់ និង​ឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ «ផែនការ​មេ​ដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ សំដៅជំរុញកំណើនសេដ្ឋកិច្ច, ការ​អភិវឌ្ឍសង្គម និង ការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព។

ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​រួមមាន​៖ ជាច្រកទ្វារអន្តរជាតិ របស់ប្រទេសកម្ពុជា, ដោយប្រែក្លាយ​ជា​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​ពហុម​ធ្យោបាយ និង​ឡូជីស្ទិក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិ។ ជាប៉ូលអភិវឌ្ឍន៍ជាតិ, ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះ​លំដាប់​សកល​លោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌល​ជាតិ​សម្រាប់​នវានុវត្តន៍​បច្ចេក​វិទ្យា, និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹង​កិត្តិនាម​ជា​ទីក្រុង​គំរូ​បៃតង​ប្រកបដោយចីរភាព ចម្រុះវប្បធម៌ និងឆ្លាតវៃ ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការ​មេ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង» នឹង អនុវត្តជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ “២០២៥-២០២៨​”​៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធ ពាណិជ្ជកម្មក្នុងតំបន់, ការ​ពង្រីក​មុខងារ​ភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឱ្យប្រសើរឡើង នូវទីក្រុងចាស់ និង​អភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ។ ដំណាក់កាលទី២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹង ពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទី​ក្រុង​មជ្ឈ​មណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹក​ជញ្ជូន និង​បច្ចេក​វិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុង​បៃតង និងទីក្រុង ឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm