អ្នកប្រកបរបរវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចបង្ហាញពីតម្រូវការកម្លាំងពលកម្មជំនាញ​លើវិស័យនេះ

2024/07/10 08:22:14 pm        223

ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញ​ពីតម្រូវ​ការ​កម្លាំង​ពលកម្ម​ជា​ច្រើន​ម៉ឺនកន្លែង។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ បានឲ្យដឹងពី​បញ្ហា​ប្រឈម​​ក្នុង​ការ​ជ្រើសរើសកម្លាំងពលកម្មជំនាញ និងខណៈភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន បាន​និងកំពុង​រួមគ្នាដោះស្រាយផងដែរ។

ជួបសម្ភាសន៍ជាមួយ លោកស្រី ខៃ ចិន្តា ដែលជាម្ចាស់សណ្ឋាគារចំនួន២កន្លែងផ្សេងគ្នា ទី១.​ឈ្មោះ ទែរូ ស្ថិតនៅខេត្តរតនគិរី និងទី២.ឈ្មោះ សូរិយា ប៊ូរី ស្ថិតនៅកោះទ្រង់ ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤នេះ នៅក្រុងភ្នំពេញ លោកស្រី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់បច្ចុប្បន្ននេះ លោកស្រីប្រឡូកក្នុងវិស័យសណ្ឋាគារជិត៣០ឆ្នាំ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើនក្នុងវិស័យមួយនេះ។ លោកស្រីបន្តថា ជាការកត់សម្គាល់ និងមើល​ឃើញ​កន្លង​មក ការឆ្លើយតបក្នុងការជ្រើសរើសកម្លាំងពលកម្ម មិនថាតែវិស័យសណ្ឋាគារនោះទេ ពោល​សឹង​តែ​គ្រប់​វិស័យ គឺពិតជាខ្វះខាតច្រើនមែនទែន ជាពិសេសកម្លាំង​ពលកម្មខាង​ផ្នែក​ចំណេះ​ និង​ជំនាញ​វិស័យ​សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ។

លោកស្រី បន្ថែមទៀតថា សព្វថ្ងៃនេះ កម្ពុជា​នៅ​មាន​កង្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ​ជា​ច្រើន​វិស័យ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋនិងឯកជន ក៏ដូចជាយុវជន ដើម្បី​រួម​គ្នា​ឆ្លើយ​តប​ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគ​ឲ្យ​ចូល​មក​បណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

ដើម្បីឆ្លើយតបឲ្យបានល្អទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត លោកស្រី ខៃ ចិន្តា បានចែករំលែកជាសារបន្ថែមដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងករកការងារថា បើ​យុវជន​មិនទាន់មានកិច្ចការងារធ្វើ ឬកំពុងរៀនជំនាញទូទៅហើយ គួរតែបន្ថែម​មុខ​ជំនាញ​មួយ​ថែម​ទៀត និងឲ្យចំគោលដៅ នោះឱកាសការងារ ក៏ដូចជាអាទិភាព​ក៏​ខុសគ្នា​រវាង​អ្នក​មិន​មាន​ជំនាញ​ផង​ដែរ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្ននេះ កម្ពុជា​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ចំនួន​ជាង ៤ម៉ឺន ៦ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន៣ ក្នុងនោះ វិស័យ​ឧស្សាហកម្ម មានតម្រូវការចំនួនជាង ៣ម៉ឺន ៤ពាន់កន្លែង , វិស័យសេវាកម្ម ចំនួនជាង ៤,៥០០​កន្លែង និងវិស័យកសិកម្មមានចំនួនជាង ៧ពាន់កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm