គណៈកម្មការជំនាញរដ្ឋសភា ស្វែងយល់ពីវឌ្ឍនភាពការងាររបស់ក្រសួងផែនការ

2024/07/10 08:39:36 pm        189

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការនៅព្រឹកថៃ្ងទី១០ ខែកក្កដា ឆ្នាំ២០២៤ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូក្រសួង មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធាន​គណៈ​កម្មការ​ទី៣ និងឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា អំពី​វឌ្ឍន​ភាពការងារ ផែនការសកម្មភាព និងលទ្ធផល​នៃ​ការ​អនុវត្តន៍​ផែនការ​យុទ្ធ​សាស្រ្ត​បញ្ច​កោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យផែនការ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើ​ឡើង​ក្នុង​គោល​បំណង​សិក្សាស្វែងយល់អំពីវិស័យការងារ ដែលជាសមត្ថកិច្ច​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​ទី៣ នៃរដ្ឋសភា និងជាការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ន​នីតិ​ប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភា អំពីវឌ្ឍន​ភាព​ការងារ ផែនការសកម្មភាព និងលទ្ធផល​នៃ​ការ​អនុវត្តន៍​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី​១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងការអនុវត្តន៍ច្បាប់ លិខិត​បទ​ដ្ឋានគតិយុត្តនានា ក្នុងនោះក្រសួងផែនការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យផែនការ ស្ថិតិ និង​ប្រជាជននិងការអភិវឌ្ឍន៍ ដែលសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ជូន​រាជ​រដ្ឋាភិបាល និងជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាង​សង្គម​ឱ្យ​មាន​ភាព​រីក​ចម្រើន​ប្រកប​ដោយ​វិបុលភាព ផាសុខភាព និងសុភមង្គល ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងផែនការក៏មានតួនាទីដឹកនាំ និងសម្របសម្រួល​ជា​មួយ​ស្ថាប័ន​ផ្សេងៗ ក្នុងការត្រួតពិនិត្យនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រៀបចំ​វិធី​សា​ស្រ្តធ្វើជំរឿនអង្កេត និងការអនុវត្តន៍ធ្វើជំរឿនប្រជារាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។ ដើម្បី​ចូល​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ឱ្យ​សម្រេច​តាម​គោល​បំណង​ដែល​បាន​រំពឹង​ទុក ក្រសួងផែនការកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ សម្រាប់​តម្រង់​ទិស​ដល់​ការ​អនុវត្តន៍​តួនាទី​របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រោយពីបានស្តាប់​នូវសេចក្តីរាយការណ៍របស់ឯកឧត្តម ប៊ិន ត្រឈៃ រួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងផែនការ ហើយ​ឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងផែនការ ពិតជា​មាន​សមត្ថភាព​ដឹកនាំ​ក្រសួង ដើម្បីទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេក​វិទ្យាឌីជីថល”៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm