កូនខ្មែរមួយរូបក្លាយទៅជាសហគ្រិនឆ្នើម បង្កើតសិប្បកម្មកែច្នៃស្បែកប្រកបដោយជោគជ័យ

2024/07/10 09:02:57 pm        455

កូនខ្មែរមួយរូប ពីកម្មករក្លាយទៅជាសហគ្រិនឆ្នើម បានបង្កើតអាជីវកម្មប្រកប​ដោយ​ភាព​ជោគជ័យ និងបានកំពុងស្រូបយក សក្តានុពលក្នុងស្រុក សម្រាប់បម្រើការកែច្នៃចេញ ជា​ពិសេស​បាន​កំពុង​រួមចំណែកបង្កើតការងារ និងប្រាក់ចំណូលក្នុងសហគមន៍ ។

លោក ហង់ សុឃឿន ម្ចាស់សិប្បកម្មកែច្នៃស្បែកក្រពើរ និងស្បែកគោ នៅឃុំដំរីពួន ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង ថ្លែងប្រាប់ BTV អំពីការកែច្នៃស្បែកចេញជាផលិតផលសម្រេចផ្សេងៗ នេះថា ពី​មុន​រូបលោកគឺជាអតីតកម្មករោងចក្រនៅក្នុងប្រទេសថៃ បានធ្វើ ការងារនៅប្រទេសនោះ អស់​រយៈ​ពេល​ជាង ១១ឆ្នំា ។ នៅពេលត្រឡប់មកស្រុកកំណើតវិញ លោកបានសាកល្បង​កែច្នៃ​ផលិត​ផលចេញពីស្បែកគោ ដោយស្នាដៃបំបូងនាពេលនោះ គឺបានកែច្នៃកាបូប និងស្បែកជើង ដើម្បី​ចែក​ជូន​បងប្អូនប្រើប្រាស់ បន្ទាប់មកក៏មាន ការកោតសរសើរអំពីស្នាដៃនៃការផលិត និងបាន​ផ្ទុះ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋជាបណ្តើរៗ ដែលប្រការនេះ បានក្លាយជាកំលាំងចិត្ត ដ៏ធំដល់រូបលោក នៃ​ការកែច្នៃផលិតផលចេញពីស្បែកនេះ។

លោក បន្តថា ដោយមើលឃើញសក្តានុពលក្នុងស្រុក លោកក៏​បាន​ចាប់​ផ្តើម​បើក​សិប្បកម្ម​ជា​ផ្លូវ​ការ​នៅ​ឆ្នំា២០២១ ក្នុងនោះ ក្រៅពីការកែច្នៃចេញពីស្បែកគោ ដោយមើលឃើញ​កម្ពុជា​គឺ​ជាប្រ​ទេស​មួយដែលមានការចិញ្ចឹមសសត្វក្រពើរច្រើន រួមផ្សំនិងចំណេះ ជំនាញដែលមានខ្លះៗ ​នៅ​ពេល​រូប​លោកទៅធ្វើការរោងចក្រដេរស្បែកជើងនៅប្រទេសថៃនោះ លោក​ក៏​បាន​ចាប់​ផ្តើម​សាក​ល្បង​កែច្នៃ ស្បែកក្រពើចេញជាផលិតផលជាច្រើនដូចជា៖ កាបូបបត់ កាបូបស្ពាយ ស្បែកជើង និង​ខ្សែក្រវ៉ាត់ជាដើម មកដល់បច្ចុប្បន្ន សិប្បកម្ម របស់លោកស្ទើរតែធ្វើមិនទាន់ ទៅតាម​ការ​កម្ម៉ង់​របស់​ប្រជាពលរដ្ឋ ។ បញ្ហានេះលោកកំពុងពិចារណា ក្នុងការពង្រីកអាជីវកម្មឲ្យបាន កាន់តែធំ ដើម្បីជំរុញ​ការកែច្នៃឲ្យបានច្រើន ដើម្បីបង្កើតប្រាក់ចំណូលនៅក្នុងសហគមន៍ តាមរយៈ​ការ​ផ្តល់​ការងារ និងចំណេះជំនាញ ជូនដល់ពួកគាត់។

ជុំវិញប្រាក់ចំណូលវិញ, លោក ហង់ សុឃឿន ថ្លែងឲ្យដឹងថា សម្រាប់​ការ​កែច្នៃ​ចេញ​ពី​ផលិត​ផល​ស្បែក មកដល់បច្ចុប្បន្ន អាជីវកម្មរបស់លោកអាចរកចំណូលបានចាប់ពី ៨០០ រហូតដល់ជាង ២០០០ដុល្លារអាម៉េរិក ក្នុងមួយខែៗ ហើយលោករំពឹងថា នៅពេលខាងមុខ អាជីវកម្មនេះ​នឹងអាច​រក​ចំណូល​បានកាន់តែបានច្រើននៅក្នុងសហគមន៍ តាមរយៈនៃការជំរុញកែច្នៃចេញជាផលិត ផល​ថ្មីៗបន្ថែមទៀត។

 សូមបញ្ជាក់ថា ជុំវិញផលិតផលស្បែកនេះ បើតាមរបាយការណ៍គយ និងរដ្ឋាករ នៅក្នុងរយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញផលិតផលស្បែក, ស្បែកជាប់រោម, និងស្បែក​សិប្បនិម្មិត​ជាដើម មានទំហំទឹកប្រាក់ជាង ១១០ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm