យាន Ariane 6 របស់អ៊ឺរ៉ុប ចាប់ផ្ដើមហោះឡើង ក្រោយបេសកកម្មដំបូងដែលត្រូវបានពន្យារពេល

2024/07/10 09:59:54 pm        47

ការបាញ់បង្ហោះយាន Ariane 6 របស់អឺរ៉ុប ត្រូវបានធ្វើឡើងដោយជោគជ័យ កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) នៅថ្ងៃហោះហើរដំបូងរបស់ខ្លួន។ ដោយមានទម្ងន់ ៥៤០តោន និងកម្ពស់ ៥៦ម៉ែត្រ រ៉ូក្កែតថ្មីបំផុតរបស់អឺរ៉ុបមួយនេះ បានចាកចេញពីកន្លែងបាញ់បង្ហោះ នៅទីក្រុង Kourou ដែនដី French Guiana របស់បារាំង នៅម៉ោងប្រហែល ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៩ ម៉ោងសកល) ជាការចាប់ផ្តើមនូវការហោះហើរជិត ៣ម៉ោង ដែលត្រូវបានរៀបចំឡើង ដើម្បីបញ្ចប់ការខកខានរយៈពេល ១ឆ្នាំ នៅក្នុងការចូលទៅកាន់លំហអាកាសរបស់អឺរ៉ុប។

ការពន្យាពេលការបង្ហាញខ្លួនដំបូង កើតមានឡើង ១ឆ្នាំបន្ទាប់ពីយានមុន ឈ្មោះ Ariane 5 ត្រូវបានដកចេញឈប់ដំណើរការ ដែលនាំឲ្យអឺរ៉ុបគ្មានផ្លូវខ្លួនឯងគ្រប់គ្រាន់ធ្វើដំណើរទៅកាន់គន្លងតារាវិថី សម្រាប់ផ្កាយរណបរបស់ខ្លួន បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធនឹងការជ្រើសរើសអ៊ីតាលីដែលមានលក្ខណៈតូចជាង និងការកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។

បណ្តាប្រទេស ESA (ទីភ្នាក់ងារអវកាសអឺរ៉ុប) នៅក្នុងឆ្នាំ២០១៤ បានព្រមព្រៀងគ្នាអភិវឌ្ឍយាន Ariane 6 ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងដែលកំពុងកើនឡើង នៅក្នុងទីផ្សារបាញ់បង្ហោះពាណិជ្ជកម្ម ប៉ុន្តែវត្តមានរបស់យាននេះ ដែលដើមឡើយគ្រោងមាននៅឆ្នាំ២០២០ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត។

គួរបញ្ជាក់ថា ជើងទម្របាញ់បង្ហោះនេះ ត្រូវបានបង្កើតឡើងដោយ ArianeGroup ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Airbus AIR.PA និង Safran SAF.PA ដើម្បីធ្វើឲ្យការប្រកួតប្រជែងកាន់តែប្រសើរជាមួយគូប្រជែងនានា ដូចជាក្រុមហ៊ុន SpaceX របស់លោក Elon Musk ជាដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm