អង្គការ UNHCR អំពាវនាវឱ្យមានកិច្ចខិតខំកាន់តែខ្លាំងឈានទៅរកដំណោះស្រាយរយៈពេលវែងសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាន នៅប៉ាគីស្ថា

2024/07/10 10:04:52 pm        36

អង្គការ UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) លោក Filippo Grandi បានអំពាវនាវឱ្យមានការជំរុញកិច្ចខិតខំប្រឹងប្រែងឈានទៅរកដំណោះស្រាយរយៈពេលវែង សម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅក្នុងប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Filippo Grandi បានអំពាវនាវឱ្យមានការកំណត់ឡើងវិញជាបន្ទាន់ នូវគំរូជំនួយឈានទៅរកដំណោះស្រាយ និងការចែករំលែកការទទួលខុសត្រូវ រួមទាំងការជំរុញភាពជាដៃគូថ្មី និងបង្កើតវិធីសាស្រ្តប្រកបដោយភាពឈ្លៀសវៃក្នុងការដោះស្រាយស្ថានភាពភៀសខ្លួន ដែលបានអូសបន្លាយពេល។

មន្ត្រីដដែលបាននិយាយថា យើងត្រូវឈ្លៀតយកឱកាសនេះ ដើម្បីពន្លឿនដំណោះស្រាយ និងមានចក្ខុវិស័យកាន់តែទូលំទូលាយ សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន។ ស្នងការជាន់ខ្ពស់ បានស្នើឱ្យធ្វើការឆ្ពោះទៅរកកិច្ចសន្ទនាមួយនៅចុងឆ្នាំនេះ ដែលនឹងជួបប្រជុំភាគីពាក់ព័ន្ធសំខាន់ៗ រួមមានអ្នកតំណាងរដ្ឋាភិបាល តួអង្គអភិវឌ្ឍន៍និងវិស័យឯកជន ដើម្បីបង្កើតកញ្ចប់ដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Grandi បានប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ រួមទាំងទស្សនៈនៃលក្ខខណ្ឌសម្ភារៈ ការទទួលបានសេវានានា និងឱកាសការងារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត នៅពេលខាងមុខ។

ក្នុងអំឡុងដំណើរទស្សនកិច្ច លោក Grandi បានជួបជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅក្នុងក្រុង ដែលពួកគេបានប្រាប់លោកអំពីកង្វល់ និងបង្ហាញពីបំណងក្នុងការរួមចំណែកដល់សហគមន៍របស់ពួកគេនៅក្នុងប្រទេសប៉ាគីស្ថាន និងចុងក្រោយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមអង្គការ UNHCR បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានទទួលប្រជាជនអាហ្វហ្គានីស្ថានប្រហែល៣លាននាក់ ដោយអ្នកមួយចំនួនរស់នៅក្នុងប្រទេសនេះជាច្រើនជំនាន់មកហើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm