ទីភ្នាក់ងារណាតូ បញ្ជាទិញមីស៊ីលប្រឆាំងយន្តហោះ Stinger តម្លៃ ៧០០លានដុល្លារ

2024/07/10 10:06:44 pm        73

អគ្គលេខាធិការរបស់អង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) បាននិយាយថា សម្ព័ន្ធភាពយោធាមួយនេះ បានបញ្ជាទិញមីស៊ីលប្រឆាំងយន្តហោះប្រភេទ Stinger ដែលមានតម្លៃជិត ៧០០លានដុល្លារ តាងនាមឲ្យប្រទេសជាសមាជិកមួយចំនួន។

លោក Stoltenberg បានប្រាប់ការកិច្ចប្រជុំនៃមេដឹកនាំឧស្សាហកម្មការពារជាតិ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនថា៖ «ទើបតែថ្ងៃនេះ ទីភ្នាក់ងារលទ្ធកម្មរបស់អង្គការណាតូ (NSPA) បានចុះហត្ថលេខាលើកិច្ចសន្យាពហុជាតិថ្មីមួយ សម្រាប់មីស៊ីល Stinger ដែលមានតម្លៃជិត ៧០០លានដុល្លារ»។  

កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីទិញមីស៊ីល Stinger ដែលធ្វើឡើងដោយនាយកដ្ឋាន Raytheon របស់ក្រុមហ៊ុន RTX ត្រូវបានផ្តល់ឲ្យនៅក្នុងខែឧសភា ឆ្នាំ២០២២ នៅពេលដែលកងទ័ពសហរដ្ឋអាមេរិក បានចុះកិច្ចសន្យាទិញមីស៊ីលប្រឆាំងយន្តហោះតម្លៃ ៦២៥លានដុល្លារ ដើម្បីបំពេញស្តុកដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន។

គួរបញ្ជាក់ថា មីស៊ីលបាញ់ដោយលីលើស្មា Stinger មានតម្រូវការយ៉ាងខ្លាំង ក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលពួកគេបានបញ្ឈប់ការវាយលុករបស់រុស្សីពីលើអាកាសដោយជោគជ័យ ហើយនៅក្នុងបណ្តាប្រទេសជិតខាងអឺរ៉ុបដែលភ័យខ្លាចថា ពួកគេក៏អាចនឹងត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ីផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន RTX បានប្រាប់សារព័ត៌មាន Reuters ថា ការបញ្ជាទិញរបស់អង្គការណាតូសម្រាប់មីស៊ីល Stingers នឹងរក្សាខ្សែច្រវ៉ាក់ផលិតកម្ម រហូតដល់ឆ្នាំ២០២៩៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm