បេសកជនរុស្ស៊ី ហៅការឆ្លើយតបរបស់UN ចំពោះឧប្បត្តិហេតុមីស៊ីល នៅទីក្រុងគីវថា «ស្តង់ដាពីរ»

2024/07/10 10:19:45 pm        73

តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ា(Vasily Nebenzya) បានប្រាប់អ្នកយកព័ត៌មានដោយឆ្លើយទៅនឹងសំណួររបស់សារព័ត៌មានTASS ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានបង្ហាញស្តង់ដាទ្វេដង ក្នុងប្រតិកម្មរបស់ខ្លួនចំពោះឧប្បត្តិហេតុចុងក្រោយបង្អស់ដែលមីស៊ីល បានវាយប្រហារមន្ទីរពេទ្យក្នុងទីក្រុង   គីវ។ 

លោក ណេបេនហ្ស៊ា បាននិយាយថា៖«ខ្ញុំបានទៅជួបលោកអគ្គលេខាធិការ UN បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលនោះ  ហើយបានផ្តត់ឲ្យគាត់នូវសម្តីដកស្រង់ដូចគ្នា ដែលខ្ញុំកំពុងអានជូនអ្នកស្តាប់ ដោយប្រាប់គាត់ថា ទាំងនេះ គឺជាស្តង់ដាពីរយ៉ាងច្បាស់លាស់  នៅពេលដែលទឹកដីរុស្ស៊ី ត្រូវបានវាយលុក ហើយគោលដៅស៊ីវិល ត្រូវបានវាយប្រហារ ប្រតិកម្មនោះ គឺមិនច្បាស់ទេ ប៉ុន្តែនៅពេលដែលមានអ្វីមួយកើតឡើង នៅអ៊ុយក្រែន លោក អគ្គលេខាធិការUN និងអ្នកនាំពាក្យរបស់គាត់ បានប្រញាប់ប្រញាល់ថ្កោលទោសរុស្ស៊ីភ្លាមៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែកក្កដា លោក ហ្គុយតឺរេស បានធ្វើសេចក្តីថ្លែងការណ៍មិនសមហេតុផលថា រុស្ស៊ីបានធ្វើការវាយប្រហារលើមូលដ្ឋានស៊ីវិល នៅអ៊ុយក្រែន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែកក្កដា អ្នកនាំពាក្យរបស់គាត់ លោក Stephane Dujarric បាននិយាយថា ទោះបីជារុស្ស៊ីបដិសេធក៏ដោយ ក៏អង្គការនេះ នៅតែបន្តប្រកាន់ខ្ជាប់នូវមតិពីមុនរបស់ខ្លួនដែរ។

អ៊ុយក្រែន បានចោទរុស្ស៊ីពីបទវាយប្រហារគោលដៅជនស៊ីវិល ក្នុងទីក្រុងគីវ ជាពិសេសមន្ទីរពេទ្យ Okhmadit។ ចំណែកទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ទាំងនេះថា ជារឿងមិនពិត ហើយបាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានវាយប្រហារដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែនទៅវិញ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm