សម្ដេចតេជោជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ

2024/07/10 03:39:26 pm        253

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ សិក្ខាកាមកម្មវិធីបណ្តុះប​ណ្តាល​មន្ត្រី​ដឹក​នាំ​វ័យ​ក្មេង​គណបក្ស​ជាប់​ព្រំដែន កម្ពុជា-វៀតណាម-ឡាវ នៅវិមាន៧មករា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ការជួបសំណេះសំណាលនាពេលនេះ គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំ​ពោះ​វគ្គ​បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និង​សិក្ខា​កាម​ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ ​និង​វៀតណាម​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គ​លេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងឯកឧត្តម ង្វៀន ហ្វូជុង អគ្គ​លេខា​ធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ គណបក្សប្រជាជន​កម្ពុជា​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើក​ទី២​ នៅ​ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

វគ្គបណ្តុះ​បណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួម​កាន់​តែ​សកម្មថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី​វឌ្ឍនភាព​ និង​វិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និង​បាន​ឃើញ​ជាក់​ស្តែង​នូវ​សមិទ្ធ​ផលសង្គមជាតិ។

នៅចុងបញ្ចប់នៃកិច្ចជួបសំណេះសំណាល សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​ថតរូបអនុស្សាវរីយ៍ជាមួយ សិក្ខាកាមនៃប្រទេសទាំង៣ ប្រកប​ដោយ​បរិយាកាស​សប្បា​យ​រីករាយ​៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2025/07/17 12:41:56 pm        1
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
2025/07/16 03:36:37 pm        1
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
2025/07/16 11:39:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របបយោធាមីយ៉ាន់ម៉ា អះអាងដណ្តើមបានមកវិញនូវទីក្រុង ក្បែរសាលាយោធា

2025/07/17 06:47:37 pm
​ឯកឧត្តម ស៊ុន ចាន់ថុល៖ ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ
2025/07/17 06:41:06 pm
​តុលាការបារាំងសម្រេចដោះលែងជនសកម្មលីបង់ ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៤ទសវត្សរ៍
2025/07/17 06:38:45 pm
​ប្រធានាធិបតីស៊ូដង់ខាងត្បូង ជំរុញឲ្យដកទណ្ឌកម្មនិងបម្រាបសព្វាវុធ
2025/07/17 06:35:48 pm
​ឯកឧត្តម ឃឹម ហ្វីណង់៖ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ខណៈទុរេន៣កុងតឺន័រទៀតត្រៀមនាំចេញបន្ថែមសប្តាហ៍ក្រោយ
2025/07/17 06:35:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/16 07:27:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am