ប្រធានាធិបតីកេនយ៉ា ប្រកាសវេទិកាដោះស្រាយបញ្ហារបស់យុវជន ស្របពេលមានការតវ៉ា

2024/07/10 10:43:02 pm        36

ប្រធានាធិបតីកេនយ៉ា លោក William Ruto កាលពីថ្ងៃអង្គារ បានប្រកាសថា វេទិកាពហុវិស័យថ្នាក់ជាតិនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែកក្កដា ដើម្បីដោះស្រាយបញ្ហាដែលលើកឡើងដោយយុវជនរបស់ប្រទេសនេះ ដែលបង្កឲ្យមានការតវ៉ារយៈពេលបីសប្តាហ៍ នៅទូទាំងប្រទេស។

លោក Ruto បានថ្លែងថា វេទិការយៈពេល ៦ថ្ងៃ ដែលបានស្នើឡើងនោះ នឹងពិភាក្សាលើបញ្ហានានា ក្នុងនោះមាន ការងារ គោលការណ៍ពន្ធដារ បំណុលជាតិ របាយការណ៍ និងគណនេយ្យភាព និងវិធានការប្រឆាំងអំពើពុករលួយ។

លោកបាននិយាយនៅទីក្រុងណៃរ៉ូប៊ី ជារដ្ឋធានីរបស់ប្រទេសនេះថា៖«យើងមានការពិគ្រោះយោបល់ និងបានព្រមព្រៀងថា យើងនឹងធ្វើឲ្យវេទិកាពហុវិស័យរីកចម្រើនទៅមុខ ក្នុងអំឡុងកិច្ចប្រជុំមួយដែលប្រមូលផ្តុំក្រុមមេដឹកនាំបក្សប្រឆាំង ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រី Raila Odinga ផងដែរ។ 

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានធ្វើឡើង បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល បីសប្តាហ៍ថ្មីៗនេះ នៅទូទាំងប្រទេស ដែលបង្កឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ ២០២៤ ដ៏ចម្រូងចម្រាស ដែលក្រោយមកត្រូវបានដកចេញពីសភា។ ការតវ៉ាដែលដឹកនាំដោយក្រុមបាតុករភាគច្រើន រហូតមកដល់ពេលនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤១ នាក់ស្លាប់ និងជាង ៣៦០ នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមគណៈកម្មការសិទ្ធិមនុស្សជាតិកេនយ៉ា ដែលផ្តល់មូលនិធិដោយរដ្ឋ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm