ឯកឧត្តម ឈាង រ៉ា ដឹកនាំប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

2024/07/10 03:48:30 pm        221

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែករាជរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន ដែលដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែកឯកជន, នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏មានការចូលរួមពីឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន។ 

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យឯកជន ដូចជា៖ ការងារមន្ទីរពិសោធន៍ ការនាំចូលឱសថ ការចុះបញ្ជិកាឱសថ ការអនុវត្តការផ្លាស់ប្តូរផលិតផលឱសថដែលបានចុះបញ្ជិការួច ការងាររបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ការជំរុញឱ្យមានការប្រើប្រាស់ផលិតផលឱសថដែលផលិតក្នុងស្រុក ការងារអនុវត្តច្បាប់ និងការកំណត់លេខកូដប្រភេទផលិតផលឱសថនៅពេលនាំចូល និងការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើការដោះស្រាយ សំដៅបង្កើននូវប្រសិទ្ធភាពការងារ នៃការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ឈានទៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទៅ ក៏ដូចជាចូលរួមកំណើនសេដ្ឋកិច្ចជាតិ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំថា ក្រសួងសុខាភិបាល បានគាំទ្រវិស័យឯកជនជាគោល និងស្នើឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ ឬនិយាម ដើម្បីពង្រឹងគុណភាពនៃផ្តល់សេវាពីវិស័យឯកជន ដោយត្រូវមានការបណ្តុះបណ្តាលជាប្រចាំ ការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក សំដៅចៀសវាងនូវហានិភ័យនានា ដែលកើតឡើងចំពោះប្រជាជនទាំងអស់។

ក្នុងនោះដែរ ឯកឧត្តមតំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយតម្លាភាព ដែលបានចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ
2025/03/23 07:14:30 pm        1
ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន
2025/03/23 04:55:02 pm        1
អនុវិទ្យាល័យព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងរៀបចំលេងល្បែងប្រជាប្រិយវាយកូនគោលឬវាយប្រដំ
2025/03/23 04:39:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ

2025/03/23 07:14:30 pm
​បារាំងសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងជាថ្មី នៅភាគខាងត្បូងប្រទេសលីបង់
2025/03/23 05:37:37 pm
​រុស្ស៊ីអះអាងពីការវាយប្រហារឃ្លាំងអាវុធរបស់អ៊ុយក្រែន ចំណែកអ៊ុយក្រែនថា ខ្លួនវាយប្រហារទីបញ្ជាការយោធារុស្ស៊ី
2025/03/23 05:35:48 pm
​រូបភាពវីដេអូថតដោយយានដ្រូន បង្ហាញស្ពានសមុទ្រដ៏ទំនើបដំបូងគេរបស់ប្រទេសឥណ្ឌា
2025/03/23 05:33:16 pm
​ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន
2025/03/23 04:55:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/20 02:08:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/22 04:31:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/21 10:04:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/22 12:37:11 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am