ក្រុមហាម៉ាស់ អះអាងថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល អាចនឹងបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់

2024/07/10 11:42:37 pm        35

កាលពីថ្ងៃអង្គារម្សិលមិញ សាកសពមនុស្សមានចំនួនកាន់តែច្រើនក្នុងមន្ទីរពេទ្យ Nasser ស្ថិតនៅតំបន់ភាគខាងត្បូងហ្កាហ្សា ស្របពេលដែលក្រុមហាម៉ាស់ ព្រមានថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល អាចនឹងបង្កគ្រោះថ្នាក់ដល់កិច្ចប្រជុំស្វែងរកបទឈប់បាញ់ ។ 

ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើននៃពួកគេគឺជាស្រ្តី និងកូនក្មេង ។ 

ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ត្រូវចំសំពត់តង់គ្រួសារជម្លៀសខ្លួននៅក្រៅសាលារៀន ស្ថិតក្នុងទីក្រុង Abassan នៅភាគខាងកើតទីក្រុង Khan Younis ហើយក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ២៩នាក់ ត្រូវបានសម្លាប់ ។ 

ស្របពេលនោះដែរ ក្រុមអ្នកស្រុក និយាយថា រថក្រោះនៅទីក្រុងហ្កាហ្សា បានផ្លោងគ្រាប់កាំភ្លើងធំលើអគារ និងដងផ្លូវ ជាហេតុបង្ខំឲ្យពួកគេជម្លៀសខ្លួនចេញពីផ្ទះសម្បែង ។ 

ការវាយប្រហារបែបនេះ បានកើតមានឡើង ក្រោយយោធាអ៊ីស្រាអែល បញ្ជាឲ្យជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីស្រុកជាច្រើននៅតំបន់ភាគខាងកើត និងតំបន់ភាគខាងលិចទីក្រុងហ្កាហ្សា ។ 

កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងទៅ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានជម្លៀសអ្នករងរបួសចេញពីទីក្រុងហ្កាហ្សា ប៉ុន្តែនៅថ្ងៃពុធនេះ ពួកគេនិយាយថា បុគ្គលិករបស់ពួកគេពុំអាចឆ្លើយតបបានឡើយចំពោះការទូរស័ព្ទសុំការសង្រ្គោះ ដោយសារតែការទម្លាក់គ្រាប់បែកតានតឹងខ្លាំងពេក ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm